Wednesday, July 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទូរស័ព្ទ Android រាប់លាន​គ្រឿង ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ដោយសារ​បន្ទះ​ឈី​ប Snapdragon

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department បានចេញ​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០២០​នេះ​ថា អ្នកប្រើប្រាស់​ទូរស័ព្ទ​ទំនើបៗ​តែងតែ​មានការ​ដេញតាម​ស៊េរី រាល់​ពេលដែល​ក្រុមហ៊ុន​បាន​បញ្ចេញ​ម៉ូ​ដែល​ទូរស័ព្ទ​ថ្មីៗ​របស់គេ ហើយ​ពួកគេ​ផ្ដោត​តែ​ទៅលើ​ការ​រចនា​រូបរាង និង​តម្លៃ​តែប៉ុណ្ណោះ ដោយ​ភាគច្រើន​មិនសូវ​ជា​ចាប់អារម្មណ៍ ទៅលើ​អ្វីដែល​មាននៅ​ខាងក្នុង​របស់​វា​ឡើយ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​ពួកគេ​ងាយ​រងគ្រោះ​។

​ទោះយ៉ាងណា អ្នកស្រាវជ្រាវ​បាន​រកឃើញថា​បន្ទះ​ឈី​ប Snapdragon របស់​ក្រុមហ៊ុន Qualcomm ដែល​ត្រូវបាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ទូរស័ព្ទ Android នោះ​មាន​ភាព​ចន្លោះប្រហោង​នៅក្នុង​ការសរសេរ​កូដ​ជាច្រើន ធ្វើឱ្យ​អ្នកប្រើប្រាស់​ទូរស័ព្ទ Android រាប់លាន​នាក់​អាច​ប្រឈម​នឹង​ហានិភ័យ​។​

​បើតាម​ក្រុម​អ្នកស្រាវជ្រាវ​មកពី​ក្រុមហ៊ុន Check Point ដែលជា​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត បានឱ្យដឹងថា ការវាយប្រហារ​នេះ​គឺ​ជនខិលខូច​អាច​បញ្ចុះបញ្ចូល អ្នកប្រើប្រាស់​ឱ្យ​ដំឡើង​កម្មវិធី​ដូច​ធម្មតា​ដោយ​មិនមាន​បញ្ហា​អ្វី​នោះទេ​។
​បន្ទាប់មក​ក្រោយពី​ដំឡើង​ចប់សព្វគ្រប់​ហើយ ពួកគេ​ក៏​កែប្រែ​ប្រព័ន្ធ​ដំណើរការ​នៅក្នុង​ទូរ​សព្ទ​អ្នកប្រើប្រាស់ ដែល​ធ្វើឱ្យ​ទូរ​សព្ទ​នោះ​ក្លាយជា ឧបករណ៍​សម្រាប់​លប​យកការណ៍​ទៅវិញ​។ ពួកគេ​អាច​ចូលទៅ​មើល រូបថត វីដេអូ ប្រព័ន្ធ GPS និង​ទិន្នន័យ​ទីតាំង​ជាដើម ហើយ​ថែមទាំង​អាចធ្វើ​ការថត​សំឡេង​នៅពេលដែល លោកអ្នក​និយាយ​ទូរ​សព្ទ និង​បើក​ម៉ៃ​ក្រូ​ហ្វូ​ន​ទូរ​សព្ទ​ដោយ​មិនឱ្យ​ម្ចាស់​ដឹង​ទៀតផង​។ ជា​ចុងក្រោយ​ពួក​អ្នក​វា​ប្រហារ ក៏​អាច​លួច​បង្កប់​មេរោគ​នៅក្នុង​ទូរ​សព្ទ​ដោយ​មិនឱ្យ​អ្នកប្រើប្រាស់​ដឹង ឬ​បិទ​ទិន្នន័យ​ទាំងអស់​នៅក្នុង​ទូរ​សព្ទ​មិនឱ្យ​អ្នកប្រើប្រាស់​ចូល​ប្រើ​បាន​។​

​ទោះបី​ក្រុមហ៊ុន Qualcomm បានធ្វើការ​កែសម្រួល ភាព​ចន្លោះប្រហោង​ភាគច្រើន​ហើយ​នោះ​ក្ដី ក៏​មិន​មានន័យថា​ទូរស័ព្ទ​របស់លោក​អ្នក ទទួលបាន​ការធ្វើ​បច្ចុប្បន្នភាព​នោះទេ ព្រោះ​វា​អាស្រ័យទៅលើ​ក្រុមហ៊ុនទូរស័ព្ទ​របស់លោក​អ្នក​ក្នុង​ការបញ្ជូន បច្ចុប្បន្នភាព​ទាំងនោះ​ទៅឱ្យ​លោកអ្នក ហេតុដូច្នេះ​លោកអ្នក​គួរតែ​ចៀសវាង​ទាញយក​កម្មវិធី​ណា​ដែល​លោកអ្នក​មិនត្រូវ​ការ ជាពិសេស​ចំពោះ​កម្មវិធី​ដែល​មិនមាន​នៅក្នុង Play Store៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


×