Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកធ្វើដំណើរ ពិសេស​រថយន្ត​តូចធំ កំពុង​រអ៊ូរទាំ​នឹង​ពំនូក​ខ្សាច់​ចាក់ចោល​បន្តកន្ទុយ​គ្នា​អត់​ធ្វើ កណ្តាលៗ​ទ្រូងផ្លូវ​នៅ​កំពង់ធំ សូម​ក្រសួង​ចុះ​ពិនិត្យ​ផង​! (​វីដេអូ​)

spot_img

​ពំនូក​ខ្សាច់ ដែល​ត្រូវបាន​ចាក់គរ​ចោល​បន្តៗ​គ្នា ស្ថិតនៅលើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​នៃ​ចំណុច​ផ្លូវ​មួយកន្លែង ក្នុង​ខេត្តកំពង់ធំ ឃើញថា បាន​កំពុង​បង្ក​ជា​បញ្ហា​ធ្វើ​ឲ្យ​អ្នកធ្វើដំណើរ ពិសេស​រថយន្ត​តូចធំ មានការ​ធុញ​ទ្រាន់​ជាខ្លាំង ព្រោះតែ​ពិបាក​នឹង​បើក​គេច​ពំនូក​ខ្សាច់​ទាំងនោះ ដែល​ហៀរ​ចូលក្នុង​ចំណីផ្លូវ​។​

​បើតាម​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ដងផ្លូវ​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា ពំនូក​ខ្សាច់​ទាំងនេះ ត្រូវបាន​គេ​យកមក​ចាក់​ទុកចោល​យូរ​ខែ​មកហើយ ដោយ​ពុំ​ឃើញ​ធ្វើ​អ្វី​នោះទេ​។ ហេតុនេះ ពួកគាត់​ពិត​មានការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​សុវត្ថិភាព​បងប្អូន​អ្នកធ្វើដំណើរ ជាពិសេស​អ្នក​ដែល​ពុំ​ធ្លាប់​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ អាច​ជួប​គ្រោះថ្នាក់​ជាពិសេស​នៅពេល​យប់ ព្រោះតែ​អាច​វាក់​នឹង​ពំនូក​ខ្សាច់​ទាំងនេះ​ដែល​ហៀរ​ចូល​ចំណីផ្លូវ​ចាក់​បន្តកន្ទុយ​គ្នា​បែបនេះ​។​

​ជាមួយគ្នានេះ​ផងដែរ ប្រជាពលរដ្ឋ​ដែលជា​អ្នកធ្វើដំណើរ ក៏​សំណូមពរ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មេត្តា​ចុះ​ត្រួតពិនិត្យ ដោះស្រាយ​បញ្ហា​ដែល​កំពុង​បង្ក​ហានិភ័យ​គ្រោះថ្នាក់​នេះ​ផង​៕ ដោយ​៖ លឹម ហុង​


spot_img
×