Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បិច​ថ្មី​! ឃើញ​លេខ​ប្លែកៗ តេ​ទូរស័ព្ទ​មក​សូម​ប្រុងប្រយ័ត្ន​! ព្រោះថា​ចុងក្រោយ លួច​វេ​លុយ​ពី​កុង​ធនាគារ តាមរយៈ E Cas អស់​លុយ​ដោយ​ពុំ​ដឹងខ្លួន (​វីដេអូ​)

spot_img

​នារី​ស្រស់ស្អាត​ម្នាក់ បាន​ចែករំលែក​ព័ត៌មាន​អំពី​ក្បួន​ថ្មី​មួយទៀត​របស់​ចោរ​អ៊ី​ន​ធើរ​ណិ​ត ដើម្បី​ឲ្យ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន ដោយ​ថ្មីៗ​នេះ រូបនាង​បាន​ក្លាយជា​ជនរងគ្រោះ ព្រោះ​ដោយសារ​តែមាន​ជនខិលខូច​ម្នាក់ បានខ​លម​កនាង​ដោយ​បន្លំ​ធ្វើជា​បុគ្គលិក​ធនាគារ ABA ហើយ​ទីបំផុត ជន​នោះបាន​លួច​វេ​លុយ​នាង​ចូល​តាម Ecas ដក​អស់ 400$ និង សូម្បី​លុយ​នៅក្នុង​កុង​ខ្មែរ​របស់​នាង​ឡើង​ខ្ទេច តាមរយៈ​លេខ 089890917​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Heang Dalin បាន​បង្ហោះ​ប្រាប់​ឲ្យ​ដឹងថា​៖ «​លេខ​នឹង​ង​ម្សិលមិញ​ល្ងាច​ម៉ោង 5:12​នាទី​ខ​ល​មក​ខ្ញុំ​ថាខ​ល​ចេញពី​ធនាគារ​ABA ខ​លហើយ​ខ្ញុំ​ចូល​ប្រើ​acc ខ្ញុំ​លែងកើត​វា​បាន​លួច​វេ​លុយ​ខ្ញុំ​ចូល​តាម E cas ដក​អស់ 400$ និង វេ​លុយ​ទៅ​វី​ង 25$ និង​លុយ​ខ្មែរ​ផងដែរ តាមរយៈ​លេខ 089890917 បងប្អូន​ប្រយ័ត្ន​ផង ថ្ងៃមិញ​ខ​ល​ទៅ​វា​ថា​វា​ជាងភ្លើង​ទេ តែ​មិញ​ខ​ល​ទៅទៀត​វា​លឺ​យើង​និយាយថា ម៉េច​លួច​ហេ​ក​អា​ខោ​ន​យើង​ដក​លុយ​អស់​អ៊ីចឹង​វា​ចុច​បិទ​បាត់ ។​

​បងប្អូន​ប្រយ័ត្ន​ឲ្យ​មែនទែន វាខ​លប​ន្លំ​ជា​បុគ្គលិក​ធនាគារ​ឲ្យ​ហៅ​លេខ​កូដ​4​ខ្ទង់ កុំ​ហៅ​ឲ្យ​សោះ ។ មិនមែន​តែ​ខ្ញុំ​ទេ​មាន​ច្រើនណាស់​ដែល​វា​បោក​ចូល Acc យើង​យកលុយ​បាន តែ​បាត់​ហើយ​កុំ​សង្ឃឹមថា​បានមក​វិញ​» ។​

​បន្ទាប់មក ម្ចាស់​គណនី​ស្រី​ស្អាត​ខាងលើ ក៏បាន​បង្ហោះ​លេងសើច​ឲ្យ​ធូរទ្រូង​យ៉ាង​ដូច្នេះ​ថា​៖ «​ចង់​ប្រ​ម៉ូត​អ្នក​ដែល​ត្រូវគេ​បោក​យកលុយ​ពី​ធនាគារ ABA ទាំងអស់ មក​ដាក់ពាក្យ​ប្តឹងទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅក្នុង​ក្រសួងមហាផ្ទៃ ជុំគ្នា​កុំ​ឲ្យ​ចោរ​ត់​រួច ដើរ​បោក​គេ​ត​ទៀត អ្នក​អស់​លុយ​ពី​កុង​ចេញមុខ​តិច​មក »​។​

​ដើម្បី​ចង់​ជ្រាប​បន្ថែម​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ចោរ​អាចយ​កលុយ​ពី​ធនាគារ ABA អស់​គ្មាន​សល់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៕ ដោយ​៖ លឹម ហុង​

spot_img
×