Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្គេម​បាញ់​ត្រី​ដ៏​ធំ​ប្រចាំ​លើ​ផ្សារ​ស្ទឹង​មានជ័យ​ថ្មី​ជាន់​ទី​៣ កំពុងបើក​យ៉ាង​រលូន គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​បង្ក្រាប ព្រោះ​ម្ចាស់​ទីតាំង​អំណាច​ធំ​

​ភ្នំពេញ​៖ ទីតាំង​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ដ៏​ធំ​ល្វឹងល្វើយ​ប្រចាំ​លើ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ជាន់​ទី​៣ នៅ​បើក​លេង និង មាន​អតិថិជន​យ៉ាងច្រើន​កុះករ​យ៉ាង​អាណាធិបតេយ្យ ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ពុំដែល​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន ឬ មន្ត្រី​ជំនាញ​ណា​ចុះបង្ក្រាប​នោះទេ​។ ជាក់ស្ដែង​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២១៧ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​គួរ​បញ្ជាក់ថា ល្បែងស៊ីសង​ខុសច្បាប់ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ជា​ចំណុច ដែល​ត្រូវ​ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​នៅក្នុង​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​។

​មហាជន​ទូទៅ​កំពុង​រង់ចាំ​មើល ចំណាត់ការ​របស់​អាជ្ញា​ធរ​មូលដ្ឋាន តេ​ី​នឹងមាន​វិធានការ​ច្បាប់​ចំពោះ​បន​ល្បែងស៊ីសង​ដុះ​ស្លែ​មួយ​នេះ​បែបណា​?

​ពលរដ្ឋ​សង្ឃឹមថា អាជ្ញាធរ​មូលដ្ឋាន​នឹងមិន​បណ្តែតបណ្តោយ​ឲ្យ​ទីតាំង​ល្បែងស៊ីសង​នេះ បង្ក​ភាពអសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ក្នុង រាជធានី​ភ្នំពេញ​បន្តទៀត​នោះទេ ពីព្រោះ​កាលណា​កើត​ល្បែងស៊ីសង​នេះហើយ​គឺជា​មូលហេតុ​នៃ​អំពើចោរកម្ម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×