Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ចំនួន​អ្នកស្លាប់​នៅ​វៀតណាម​កើន​ដល់ ១១​នាក់ ក្រោយ​មាន​អ្នកស្លាប់​ថ្មី​ម្នាក់ទៀត​

​ក្រសួងសុខាភិបាល​វៀត​ណា​ម កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ បាន​រកឃើញ​ករណី​វិជ្ជមាន COVID-19 ចំនួន ៣១​ករណី​បន្ថែម និង​មាន​អ្នកស្លាប់​ម្នាក់ទៀត បណ្តាល​ឲ្យ​អ្នកស្លាប់​សរុប​ក្នុងប្រទេស​កើនឡើង​ដល់ ១១​នាក់​។​

​ករណី​ឆ្លង​ថ្មី​ទាំងអស់ កើតឡើង​នៅក្នុង​ទីក្រុង​ដា​ណា​ង (Danang) ដែលជា​កន្លែង​ផ្ទុះ​វីរុស​កាលពី​ចុងខែ​កក្កដា​។​

​ចាប់តាំងពី​មានការ​ផ្ទុះ​នៅ​ដា​ណា​ង​មក មាន​ករណី​ឆ្លង​ថ្មី​រហូតដល់ ៣៥៥​ករណី និង​មាន​អ្នកស្លាប់ ១១​នាក់​។​

​កាលពី​ថ្ងៃ​សុក្រ​មុន នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ព្រមាន​ថា ហានិភ័យ​នៃ​ការ​រាតត្បាត​វីរុស នៅក្នុង​ប្រទេស​វៀតណាម​មាន​ខ្ពស់​ខ្លាំង​។​

​រហូតមកដល់​ថ្ងៃ​ចន្ទ​នេះ ករណី​ឆ្លង​សរុប​នៅក្នុង​ប្រទេស​វៀតណាម​កើនឡើង​ដល់ ៨៤១​នាក់ និង​អ្នកស្លាប់ ១១​នាក់​។​

​វីរុស​មរណៈ​នេះ បាន​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​ឆ្លង​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។​

​តួលេខ​ចុងក្រោយ មាន​អ្នក​ឆ្លង​សរុប​រហូតដល់​ជិត ២០​លាន​នាក់ និង​ស្លាប់​ជាង ៧២៩.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×