Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​បា​ឡែន ឃាតករ ទម្ងន់​ប្រហែល 6 តោន ២ ក្បាល ហែល​ឆ្ពោះទៅរក​ក្មេងប្រុស​កំពុង​ហែល​ទឹក​… ពិត​ជា​គួរ​ឲ្យ​ខ្លាចណាស់​! (​មាន​វីដេអូ​)

spot_img

ក្មេងប្រុស​នេះ ប្រឈមមុខ​នឹង​ត្រី​បា​ឡែន​ឃាតករ ទម្ងន់ 6 តោន​។​

​វីដេអូ​ឃ្លីប​នេះ​ត្រូវ​បានគេថត​នៅឯ​ឆ្នេ​រកោះ Waiheke នៃ​ប្រទេស​នូវែ​លសេ​ឡង់​។ ពេល​នោះ​ក្មេងប្រុស​ម្នាក់​កំពុង​ហែល​ទឹក​យ៉ាង​សប្បាយរីករាយ បន្ទាប់មក​ស្រាប់តែ​មាន​ត្រី​បា​ឡែន​ពី​រ​ក្បាល បង្ហាញ​វត្តមាន​។​

​កាសែត Daily Star បាន​និយាយថា ៖ ត្រី​បា​ឡែន​ពេញវ័យ​ពីរ​ក្បាល​នេះ ហើយ​អាច​ទម្ងន់​រហូត​ដល់ 6 តោន​។ ត្រី​បា​ឡែន​ឃាតករ គឺជា​សត្វ​ដែល​មាន​គ្រោះថ្នាក់​បំផុត នៅក្នុង​មហាសមុទ្រ ហើយ​សាហាវ​ជាង​ឆ្លាម​ពណ៌​ស ពីព្រោះ​វា​ប្រមាញ់​ជា​ក្រុម​ហើយ​ឆ្លាត​ណាស់​។​

ត្រី​បា​ឡែន​ឃាតករ 2 ក្បាល​ហែល​ទឹក ជិត​ក្មេងប្រុស​។​

​ត្រី​បា​ឡែន​ចំនួន ២ ក្បាល ដែល​មាន​ប្រវែង​ប្រហែល 8 ម៉ែត្រ បាន​ទៅ​ជិត​ក្មេងប្រុស​កំពុង​ហែល​ទឹក​។ “​ពួក​ខ្ញុំ​បាន​ចំណាយពេល​ប៉ុន្មាន​នាទី ដើម្បី​ពង្រឹងស្មារតី​ឡើងវិញ​បាន​។ បេះដូង​របស់​ខ្ញុំ​បុក​ខ្លាំងៗ ព្រោះ​មិន​ដែល​ពីមុន​មក​ជួប​នូវ​ស្ថានភាព​បែប​នេះ​”​។​

​ពេល​ឃើញ​ត្រី​បា​ឡែន​ក្មេង​ប្រុស​នោះ​បាន​ស្រែក​យ៉ាង​ខ្លាំង និង​ពោរពេញ​ដោយ​ការភ័យខ្លាច​។ ប៉ុន្តែ​ត្រី​បា​ឡែន​ពី​រ​ក្បាល​នោះ​ហាក់​ពុំ​ឃើញ​វា​ទេ ហើយ​ក៏​ហែល​ផុត​ក្មេងប្រុស​។ សាក្សី Shane Watt បាន​និយាយថា​៖ “​ក្មេងប្រុស​នេះ​ពិត​ជា​ខ្លា​ចណាស់​។ ខ្ញុំ​ក៏​ញញើត​ឃ្លីប​មើលឈុត​នោះដែរ​”៕ ពាយ័ព្យ​

spot_img
×