Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សងសឹក​វិញ​ភ្លាមៗ​! ចិន​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​អា​មេ​រិច​ជាច្រើនរូប រួមមាន​ទាំង​សមាជិក​ព្រឹទ្ធសភា​ផងដែរ​

​ប្រទេស​ចិន​បាន​និយាយថា ខ្លួន​នឹងធ្វើ​ការដាក់ទណ្ឌកម្ម​លើ​ពលរដ្ឋ​អា​មេ​រិច​ចំនួន ១១​នាក់ ដោយ​ក្នុងនោះ​រួមមាន​ទាំង​សមាជិក​ព្រឹទ្ធសភា និង​មន្ត្រីជាន់ខ្ពស់​ផងដែរ​។​

​ការដាក់ទណ្ឌកម្ម​រប​ស់​ចិន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​អា​មេ​រិច ដែល​បានដាក់​ទណ្ឌកម្ម​កាលពី​ពេល​ថ្មីៗ​នេះ​លើ​មន្ត្រី​ចិន និង​ហុងកុង​ចំនួន ១១​រូប​ដូចគ្នា​ដែល​អា​មេ​រិច​និយាយថា ជន​ទាំងនោះ​បំបាត់​សេរីភាព​ផ្នែក​នយោបាយ​នៅ​ហុងកុង​។​

​ក្នុងចំណោម​មន្ត្រី​អា​មេ​រិច ដែល​ចិន​នឹងដាក់​ទណ្ឌកម្ម​រួមមាន សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​សាធារណរដ្ឋ​ឈ្មោះ Ted Cruz និង Marco Rubio ព្រមទាំង Kenneth Roth ដែលជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស​។​

​ចិន​មិនមាន​គោលដៅ​លើ​មន្ត្រី​អា​មេ​រិច មកពី​រដ្ឋបាល​របស់​ដូ​ណា​ល់ ត្រាំ​ឡើយ​។​

​ចិន​និយាយថា ទណ្ឌកម្ម​គឺជា​ការឆ្លើយតប​ដោយផ្ទាល់​ទៅនឹង​វិធានការ ធ្វើ​ដោយ​អា​មេ​រិច​ដើម្បី​ប្រឆាំងនឹង​មន្ត្រី​នៅ​ហុងកុង​។​

“​ដើម្បី​ឆ្លើយតប​ទៅនឹង​អាកប្បកិរិយា​មិន​ត្រឹមត្រូវ​របស់​អា​មេ​រិច ចិន​បាន​សម្រេចចិត្ត​ដាក់ទណ្ឌកម្ម លើ​បុគ្គល​ដែល​បាន​ប្រព្រឹត្តិ​អាក្រក់​លើ​បញ្ហា​ទាក់ទង​នឹង​ហុងកុង​”​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Zhao Lijian​។​

​សូម​រំលឹកថា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​ហុងកុង អ្នកស្រី Carrie Lam ព្រមទាំង​អតីត និង​មេ​ប៉ូលិស​បច្ចុប្បន្ន​នៅ​ហុងកុង និង​ធ្វើការ​បង្កក​ទ្រព្យសម្បតិ្ត​ពួកគេ និង​ហាម​ក្រុមហ៊ុន​អា​មេ​រិច​ពី​ការធ្វើ​ជំនួយ​ជាមួយ​ពួកគេ ដោយសារ​ជន​ទាំងនោះ​បំផ្លាញ​សេរីភាព​នៅ​ហុងកុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

×