ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃស៊ុតចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថា អាហារនេះអាចជួយបង្កើនការលូតលាស់នៃសក់។ ប្រើប្រាស់បែបណាទៅ? កុំបារម្ភ! ខាងក្រោមនេះជារបៀបប្រើប្រាស់ស៊ុតពន្លឿនការលូតលាស់សក់ ៖
អ្វីដែលអ្នកត្រូវការ
ស៊ុត ១ គ្រាប់ និងប្រេងអូលីវ ១ ស្លាបព្រាបាយ។
អ្វីដែលអ្នកត្រូវធ្វើ
លាយស៊ុតជាមួយប្រេងអូលីវដោយកូរវឹកឱ្យសព្វ។ ក្រោយពីកក់សម្អាតសក់ជាមួយសាប៊ូរួចរាល់ ចូរប្រើកន្សែងជូតផ្ដិតសក់ដើម្បីកុំឱ្យសើមខ្លាំងពេក បន្ទាប់មកសឹមលាបល្បាយលើសក់ ពិសេសត្រង់ចុងសក់។ រុំសក់ជាមួយកន្សែងស្ងួត ឬមួកផ្លាស្ទិកសម្រាប់ពាក់ងូតទឹកសម្រាប់រយៈពេលពី ១០ ទៅ ២០ នាទី (មិនត្រូវលើសពីនេះ) ។ លាងសម្អាតសក់ចេញឱ្យស្អាតសព្វ និងបន្តប្រើប្រាស់ក្រែមបន្ទន់សក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតសក់ចេញម្ដងទៀតជាមួយទឹកធម្មតាជាការស្រេច។
អ្វីដែលអ្នកត្រូវចងចាំ
អនុវត្តឱ្យបានមួយខែម្ដង និងមិនគួរលើសពីនេះឡើយ៕
អត្ថបទ៖ health.com.kh