Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យប់មិញ​ឮ​តែ​សំឡេង ភ្លឺ​ឡើង​ឃើញ​រូប​ពិត​! បានដៃ​ចាក់ធុងបាស់​ស្រែកច្រៀង​រំខាន ធ្វើ​ឲ្យ​អ្នកជិតខាង​ដេក​ពួន​ពុំបាន ត្រូវ​សមត្ថកិច្ច​ចុះ​ដល់ផ្ទះ​ភ្លាមៗ​…

spot_img

​បច្ចុប្បន្ននេះ ឃើញថា ធុ​ប​បាស់​ប្ល៊ូ​ធូ បាននិងកំពុង​មានកា​រ​ពេញនិយម​ខ្លាំងណាស់ សម្រាប់​បងប្អូន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​យើង ចាក់​ស្តាប់ ពិសេស​ច្រៀង​លេង​កម្សាន្ត​ជួបជុំគ្នា នៅ​ពាសពេញ​គ្រប់​ទីកន្លែង​មិន​ថា​នៅក្នុង​ទីក្រុង ឬ ជនបទ​ស្រុក​ស្រែចម្ការ​នោះទេ​។​

​តែ​ទោះយ៉ាងណា ប្រជាពលរដ្ឋ​មួយចំនួន ដែល​ហាក់​ខ្វះ​សុជីវធម៌ មិន​ខ្វល់​ពី​អារម្មណ៍​អ្នករស់នៅ​ជិត បាន​ចាក់ធុងបាស់​ឮៗ ពិសេស​នោះ គឺ​ស្រែកច្រៀង​ឡូឡា​រហូតទល់ៗ​យប់​អធ្រាត្រ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជិតខាង តែងតែ​ឮ​រអ៊ូរទាំ​ជាខ្លាំង​។​

​ជាក់ស្តែង ដូច​ករណីនេះ ផ្ទះ​ពលរដ្ឋ​មួយ ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​អប់រំ​ណែនាំ​ដល់ផ្ទះ​ទាំងយប់ បន្ទាប់ពី​ទទួល​ការ​ខ​មិន​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​ជា​អ្នកជិតខាង ប្រាប់ថា ផ្ទះ​ខាងលើនេះ​បាន​ចាក់ធុងបាស់​ស្រែកច្រៀង​ឡូឡា បង្ក​ការរំខាន​រក​ដេក​ពួន​ពុំបាន​សោះឡើយ ដែល​រហូត​យប់​ជ្រៅ​ម៉ោង ១០ និង ៣០ នាទី ទៅហើយ​។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្រុម​សមត្ថកិច្ច​បាន​ចុះទៅ​បញ្ឈប់​សកម្មភាព​ប្រជាពលរដ្ឋ​ខាងលើ និង​បានធ្វើ​ការអប់រំ​ណែនាំ កុំឱ្យ​បង្ក​ការរំខាន​ដល់​អ្នកជិតខាង​បន្តទៀត ព្រោះថា​អ្នកជិតខាង​ត្រូវការ​ពេលវេលា​សម្រាក បន្ទាប់ពី​ធ្វើការ​ហត់នឿយ​ពេញ​មួយថ្ងៃ និង​ព្រមទាំង​អប់រំ​ណែនាំ​ពី​ការគោរព​សិទ្ធិ​អ្នកដទៃ ក្នុងនាម​ជា​អ្នករស់នៅ​ភូមិ​ផង​របង​ជាមួយគ្នា​ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×