Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ទុកចិត្ត​មិត្តភក្តិ​ខ្លាំងពេក ! នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ហើយ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ និង​លុយ​របស់​មិត្តភក្ដិ ពិតប្រាកដ​មែន​

​សៀមរាប​៖ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​សហការ​ជា​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងសែន ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ធឿន ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ បុស្ស​ក្រឡាញ់ សង្កាត់ ជ្រាវ ក្រុង​.​ខេត្ត សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​យក​ម៉ូតូ និង​លុយ របស់​មិត្តភក្ដិ នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​៩ ខែ សីហា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច មុខ​បន្ទប់​ជួល ក្រុមទី ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ដោយ​ជនសង្ស័យ​ខាងលើ (​ធឿន ម៉ៅ​) បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១៩ ពាក់​ផ្លាកលេខ សៀមរាប 1AE-0175 លេខ​តួ​+​លេខ​ម៉ាស៊ីន ៥៤៣៣២២៥ និង លុយ​ចំនួន ២០​ម៉ឺន​រៀល របស់​ជនរងគ្រោះ​ឈ្មោះ លី សុវណ្ណ​ដា​រ៉ា ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខរបរ សិស្ស ។​

​ក្រោយ​ទទួល​ព័ត៌មាន​ពី​ជនរងគ្រោះ​ថា មាន​ករណី​លួច​ម៉ូតូ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចាត់ចែង​ផ្ដល់ព័ត៌មាន​ពី​ភិនភាគ​ជនសង្ស័យ និង​ភិនភាគ​ម៉ូតូ​ផ្លាក​លេ​ខដល់​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងសែន​ទើប​
​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល ប្រទះ​ជនសង្ស័យ​ខាងលើ បាន​ជិះ​ម៉ូតូ​លើ​ដងផ្លូវ​ជាតិ​លេខ​6 ភូមិសាស្ត្រ​ក្រុង​ស្ទឹងសែន ហើយ​កម្លាំង​អធិការដ្ឋាន​ក្រុង​ស្ទឹងសែន​ខេត្ត​កំពង់ ប្រទះឃើញ​ជនសង្ស័យ​បាន​កាក់ ពិនិត្យឃើញថា​ត្រូវ​តាម​តម្រុយ ដូចដែល​ទទួលបាន​ពី​ក្រុង​សៀមរាប​ផ្ដល់​ក៏ សម្រេច​ធ្វើការ​ឃាត់ខ្លួន ទុក​ដើម្បី​ឲ្យ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ឡើង​ពិនិត្យ​សាកសួរ​ជនសង្ស័យ ក្រោយ​ការសាកសួរ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ និង​លុយ​របស់​មិត្តភក្ដិ​ពិតប្រាកដ​មែន​។​

​ករណីនេះ​ក្រោយ​ទទួល​ជនសង្ស័យ​ពី​អធិការដ្ឋាន​នគរ​ក្រុង​ស្ទឹងសែន​គឺ លោក​អធិការនគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្វាយដង្គុំ ធ្វើ​ការកសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្ត​ធ្វើការ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ។

​ចំ​ណែ​វត្ថុតាង​(​ម៉ូតូ​)​ជនរងគ្រោះ​បាន ដាក់ពាក្យ​ស្នើសុំ​យកទៅ​គ្រប់គ្រង​ថែរក្សា​និង​ប្រើប្រាស់​វិញ​។​

​ក្នុងនាម​អធិការដ្ឋាន​នគរបាល​ក្រុង សូម​ធ្វើការ​សំណូម​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​មេត្តា​ប្រុងប្រយ័ត្ន ថែរក្សា​វ​ត្តុ​មានតម្លៃ និង​មធ្យោបាយ​គ្រប់​ប្រភេទ​ឲ្យ​បានល្អ ពិសេស​ម៉ូតូ​ពេល​ឈប់​ត្រូវ​ចាក់សោ ក និង​ទិញ​សោ​សុវត្ថិភាព​ចាក់​បន្ថែម ព្រោះ​នៅមាន​មុខសញ្ញា​សេសសល់​ដទៃទៀត ដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​ចាប់​យកមក​ធ្វើការ​ផ្ដន្ទាទោស​មិនបាន​៕
​ដោយ​៖​កូ​ឡាប​

 

×