ភ្នំពេញ÷បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពេញទំហឹងបណ្តាលឲ្យរងការខូចខាតទ្វារចំំហៀង សំណាងដែលមិនបង្ករបួសដល់ម្ចាស់រថយន្តរងការខូចខាតតែសម្ភារ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៩ និង០០ នាទីយប់ ថ្ងៃអង្គារ៍ទី១១ ខែសីហា ២០២០ តាមបណ្តោយផ្លូវ ១៤៣ កែងនឹង ផ្លូវ ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់បើករថយន្តម៉ាក Lexus ពណ៌សមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2-AN 68 86 ធ្វើដំណើរក្នុងទិសដៅពីជើង មកត្បូងក្នុងល្បឿនធម្មតា ស្រាប់តែមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក Bentley ពណ៌ខ្មៅមួយគ្រឿងទៀតដែលពាក់ផ្លាកលេខ ភ្នំពេញ 2-BG 6318 ធ្វើដំណើរក្នុងទិសដៅពីលិច មកកើតក្នុងល្បឿនលឿន មិនបង្អង់ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុករថយន្តម្ខាងទៀតពេញទំហឹង បណ្តាលឲ្យរងការខូចខាតខ្ទេចទ្វារចំហៀងខាងឆ្វេង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋា នចុះមកដល់រួចជួយសម្របសម្រួលទៅដល់ភាគីទាំងពីរ ចុងក្រោយ ម្ចាស់រថយន្ត ម៉ាកBent ley សងជាសំណង ៨០០ $បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖ សា មេត