Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​រកឃើញ ៤​ករណី​ដំបូង​ថ្ងៃមុន ឥឡូវនេះ​ញូ​វ​ហ្សឺ​ឡែ​នរក​ឃើញ ១៤​ករណី​ថ្មី​ទៀត ក្រោយ​គ្មាន​ការឆ្លង​ថ្មី​អស់​រយៈពេល ១០២​ថ្ងៃ​ជាប់​គ្នា​

​ញូ​វ​ហ្សឺ​ឡែ​នរក​ឃើញ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ចំនួន ១៤​ករណី​ថ្មី​ទៀត មួយថ្ងៃ​ក្រោយពេល​រដ្ឋាភិបាល​បានដាក់​ទីក្រុង Auckland ក្នុងការ​រឹតបន្តឹង​ឡើងវិញ​។​

​កាលពីដើម​សប្តាហ៍​នេះ ញូ​វ​ហ្សឺ​ឡែ​ន​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​ថ្មី​ជា​លើកដំបូង​បង្អស់​នៅក្នុង​ទីក្រុង​ខាងលើ បន្ទាប់ពី​មិនមាន​ការឆ្លង​ថ្មី​អស់​រយៈពេល ១០២​ថ្ងៃ​។ ការឆ្លង ៤​ករណី​ដំបូងបង្អស់​នោះ កើត​ឡើងលើ​សមាជិកគ្រួសា​រ​មួយ ដែល​មិនមាន​ប្រវត្តិ​ធ្វើដំណើរ​សោះកាល​ក្នុង​រយៈពេល​ចុងក្រោយ​។​

​ប្រជាជន​នៅក្នុង​ទីក្រុង​នេះ​នឹង​ត្រូវគេ​ប្រាប់​ឲ្យ​ស្នាក់​នៅតែ​ផ្ទះ ចំណែក​ការជួបជុំ​ធំៗ​នឹងត្រូវ​ហាមឃាត់​។ អាជីវកម្ម​ដែល​មិនចាំបាច់​នឹងត្រូវ​បិទ និង​ត្រូវអនុវត្ត​វិធានការ​គម្លាត​សង្គម​ឡើយ​វិញ ទូទាំងប្រទេស​។​

​ក្នុងចំណោម​ការឆ្លង ១៤​ករណី​បន្ថែម មាន ១៣​ករណី​ពាក់ព័ន្ធ​នឹង​គ្រួសារ​នោះ ខណៈដែល​មួយ​ករណី​ទៀត ជា​អ្នកធ្វើដំណើរ​មកពី​បរទេស និង​ត្រូវបាន​គេ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​។​

​បន្ទាប់ពី​រកឃើញ​ការឆ្លង​លើកដំបូង រដ្ឋាភិបាល​បានប្រកាស​បិទ​ទីក្រុង Auckland រយៈពេល ៣​ថ្ងៃ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​ម្សិលមិញ​។​

​នាយករដ្ឋមន្ត្រី Jacinda Ardern ថ្លែង​ក្នុង​សន្និសីទ​សា​ព័ត៌មាន​ថា “​ពួកយើង​មើលឃើញ​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​យើង​កំពុងមាន​។ វា​កំពុង​ត្រូវបាន​ដោះស្រាយ​ជាបន្ទាន់ ប៉ុន្តែ​តាម​វិធី​ស្ងៀមស្ងាត់​”​។​

​សូមបញ្ជាក់ថា ញូ​វ​ហ្សឺ​ឡែ​ន​ទទួលបាន​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​វិធានការ​របស់ខ្លួន ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​របស់​វីរុស​មរណៈ ដោយ​ប្រទេស​មាន​ប្រជាជន​ជិត ៥​លាន​នាក់​នេះ គ្មាន​ការឆ្លង​ថ្មី​រហូតដល់ ១០២​ថ្ងៃ​ជាប់​គ្នា​។​

​បើតាម​តួលេខ​ចុងក្រោយ ញូ​វ​ហ្សឺ​ឡែ​ន​មាន​អ្នក​ឆ្លង​សរុប​ចំនួន ១.៥៨៩​នាក់ និង​អ្នកស្លាប់​ចំនួន ២២​នាក់​។ អ្នកជា​សះស្បើយ​មាន ១.៥២៣​នាក់​

​បច្ចុប្បន្ន ប្រទេស​ដែលមាន​ប្រជាជន​ជិត ៥​លាន​នាក់​នេះ មាន​អ្នកជំងឺ​ត្រឹម ៣៦​នាក់​ប៉ុណ្ណោះ​កំពុង​សម្រាក​ព្យាបាល​៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


×