Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់​ប្រចាំថ្ងៃ​ទាំងនេះ អាចជួយ​បញ្ចុះ​ជាតិពុល​ក្នុង​ថ្លើម​បាន​

​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​

​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​គឺជា​ដើមហេតុ​ចម្បង​បំផុត​នៃ​ការ​ខូច​ថ្លើម ប៉ុន្តែ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ក្នុង​កម្រិត​មធ្យម​ក៏​អាច​បំផ្លាញ​កោសិកា​ថ្លើម​បាន​។ ដូច្នេះ​ក្នុងករណី​ដែល​អ្នកមាន​ជំងឺថ្លើម​មួយចំនួន​ក្នុង​ខ្លួន​រួចហើយ អ្នក​គួរតែ​លុបបំបាត់​គ្រឿង​ស្រវឹង​ឲ្យ​ដាច់​ទាំងស្រុង​តែម្តង​។

​ញ៉ាំ​កាហ្វេ​ឲ្យ​បាន​ច្រើន​

​ការស្រាវជ្រាវ​ថ្មី​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​ជា​រៀងរាល់ថ្ងៃ​អាចជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺថ្លើម​បាន​។ ចាប់តាំងពី​កម្រិត​អង់ស៊ីម ALT និង​ការខូចខាត​ថ្លើម​មាន​ទំនាក់ទំនង​គ្នា​ខ្លាំង​មក ការ​ញ៉ាំ​កាហ្វេ​ក៏​ប្រហែល​ជាមាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ចំនួន​អង់ស៊ីម ALT ដែរ​។

​ញ៉ាំ​តែ​អាហារ​សរីរាង្គ​

​បើសិនជា​កម្រិត​អង់ស៊ីម ALT មាន​ចំនួន​ខ្ពស់ យក​ល្អ​គួរតែ​ប្តូរ​អាហារ​មក​ញ៉ាំ​តែ​អាហារ​សរីរាង្គ​វិញ​ទៅ​។ មនុស្ស​ភាគច្រើន​អាច​ស៊ូទ្រាំ​នឹង​សារធាតុ​គីមី​ក្នុង​អាហារ ប៉ុន្តែ​អ្នកខ្លះ​ដែល​ចំនួន ALT ខ្ពស់ និង​ខូច​ថ្លើម​ហើយ សារធាតុ​គីមី​ទាំងនោះ​គ្មានអ្វី​ល្អ​ក្រៅពី​បំផ្លាញ​សុខភាព​ថ្លើម​កាន់តែខ្លាំង​ឡើយ​។

​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​

​ជាតិ​សរសៃ​នឹង​រុញ​ជាតិពុល​ចោល​តាមរយៈ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​លឿន ដូច្នេះ​ជាតិពុល​ទាំងនោះ​នឹង​មិនសូវមាន​វត្តមាន​យូរ​ក្នុង​ថ្លើម​ទៀតឡើយ​។​(​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរប្រើ​) បន្លែ និង​ផ្លែឈើ​ភាគច្រើន​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ​តែម្តង​។ គ្រាប់​ធញ្ញជាតិ​ក៏​ជា​ប្រភព​ដ៏​ឆ្លាត​វៃ​នៃ​ជាតិ​សរសៃ​ដែរ​៕

​ប្រភព​៖ health.com.kh​

×