តាកែវ ៖ សមត្ថកិច្ចនគរបាលស្រុកសំរោងបានធ្វើការបង្ក្រាបករណីជួញដូរ និងប្រាស់គ្រឿងញៀន ខុសច្បាប់០១ករណីព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ បញ្ជូនទៅសាលាដំបូងខេត្ត។
សត្ថកិច្ចបានឲ្យថា ការឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ។ លោកអធិការបន្តថា ជនសង្ស័យខាងលើមានទី១-ឈ្មោះ សាន កាត់ថា ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ ជាអ្នកផ្តល់ទីតាំង និងចែកចាយ។ ទី២-ឈ្មោះ ឆន ភារៈ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ជាអ្នកចែកចាយ និងប្រើប្រាស់។ ទី៣-ឈ្មោះ អាំ សុភារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ជាអ្នកចែកចាយ និងប្រើប្រាស់។ ទី០៤ឈ្មោះ ប៉ូវ សាខន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិរបត់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ជាអ្នកប្រើប្រាស់។
ចំណែកជនសង្ស័យឈ្មោះ ផេង សំបូរ ជាប្តីរបស់ឈ្មោះ សាន កាត់ថា ដែលជាម្ចាស់ផ្ទះកើតហេតុ បានរត់គេចខ្លួនពេលសមត្ដកិច្ចចុះបង្ក្រាប ។ ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ខាងលើ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន០១កញ្ចប់ធំ ទូរស័ព្ទ០២គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចស្រុកសំរោងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនិតិវិធី ៕