Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Gold Coast International Development គ្រោង​វិ​និ​យោន​នៅ​តំបន់​ជាប់មាត់​សមុទ្រ ក្នុងស្រុក​កំពង់ត្រាច​ក្នុង​រង្វង់ ទឹកប្រាក់​ជាង ២៤ លាន​ដុល្លារ

​ខេត្តកំពត ៖ ក្រុមហ៊ុន Gold Coast International Development Co.,LTD គ្រោង​បោះទុន​វិនិយោគ​ប្រហែល ២៤,៨ លាន​ដុល្លារ​អាមេរិក លើ​ផ្ទៃដី​ទំហំ​ប្រមាណ​៤២​ហិកតា ស្ថិតនៅ​ភូមិ​ថ្កូវ ឃុំ​ប្ញ​ស្សី​ស្រុក ខាងលិច​ស្រុក​កំពង់ត្រាច ខេត្ត​កំត ។ ខ្លឹមសារ​នេះ​បាន​រំលេច​ឡើង​ក្នុង ជំនួប​ពិភាក្សា​មួយ ដែល​បាន​ធ្វើឡើង រវាង លោក ជាវ តា​យ អភិបាល​ខេត្តកំពត ជាមួយនិង អគ្គនាយក​ក្រុមហ៊ុន​Gold Coast International Development Co.,LTD ព្រមទាំង​មន្ត្រី ពាក់ព័ន្ធ ប្រមាណ​៤០​រូប​កាលពី​រសៀល​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០​នៅ សាលាខេត្ត​កំពត​។​

​ថ្លែង​ក្នុងជំនួប​ពិភាក្សា​នោះ លោក ជាវ តា​យ អភិបាលខេត្ត បាន​សម្តែង​នូវ​ការស្វាគមន៍ ចំពោះ​គម្រោង​វិនិយោគ ក្រុមហ៊ុន Gold Coast International Development Co.,LTD នៅលើ​ទឹកដី​ខេត្តកំពត ។

លោក ជា តា​យ មានប្រសាសន៍ថា រដ្ឋបាលខេត្ត ទទួលយក​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន Gold Coast International Development Co.,LTD ដើម្បី​រដ្ឋបាលខេត្ត​រៀបចំ​ក្រុមការងារ​ជំនាញ​ធ្វើការ​លើ​ការងារ​បច្ចេកទេស ផ្លូវច្បាប់ និង​ឯកសារ​ពាក់ព័ន្ធ រួច​គោរព​ស្នើសុំ​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិនិត្យ​និង​សម្រេច​លើ​គម្រោង​ស្នើសុំ​នេះ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Gold Coast International Development Co.,LTD បានដាក់​សំណើសុំ​វិនិយោគ​លើ​ផ្ទៃដី​ទំហំ ៤២ ហិកតា ជា​តំបន់​ជាប់មាត់​សមុទ្រ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ដើម្បី​ធ្វើការ​វិនិយោគ សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សណ្ឋាគារ​កម្រិត​ផ្កាយ​៤ អគារ​ផ្សារ​ទំនើប មណ្ឌល​កំសាន្ត ខុន​ដូរ និង​សេវា​ទេសចរណ៍ ដោយ​គ្រោង​បោះទុន​វិនិយោគ​ប្រហែល ២៤,៨ លាន​ដុល្លា​អាមេរិក​៕ ដោយ​៖​កូ​ឡាប​

 

×