ភ្នំពេញ៖ ម្ចាស់ដីឡូត៍ប្រទះឃើញសពបុរសម្នាក់ជាជនជាតិបរទេស ធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងនៅលើដើមថ្កូវក្នុងដីឡូត៍មួយកន្លែង បង្កភ្ញាក់ផ្អើលកាលវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចដីឡូត៍ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
សពជនជាតិបរទេស មិនទាន់ស្គាល់អត្តសញ្ញណនៅឡើយ។
យោងតាមប្រភពីម្ចាស់ដីឡូត៍បានឲ្យដឹងថា មុនពេលឃើញសព គាត់បានដើរទៅមើលដីរបស់គាត់ ដើម្បីដកស្មៅចេញស្រាប់តែប្រទះឃើញសពជនជាតិបរទេស បានចងកសម្លាប់ខ្លួន ដោយមិនដឹងពីពេលណាមកនោះទេ ហើយគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ក៏ទាក់ទងបន្តទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបញ្ជាក់ថា សពជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន។
សពជនជាតិបរទេសនោះ ត្រូវបានដឹកយកទៅតម្គល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលសពធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖មីដា ផាន់ណា