Saturday, November 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​ថា លទ្ធភាព​ឆ្លង COVID-19 ពី​អាហារ​មាន​កម្រិត​ទាប​បំផុត ក្រោយ​ចិន​រកឃើញ​វីរុស​នៅលើ​សាច់មាន់​ក្លាស្សេ

​អ្នកជំនាញ​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា លទ្ធភាព​នៃ​ការឆ្លង​វីរុស COVID-19 ពី​អាហារ ជាពិសេស​ពី​អាហារ​ក្លាស្សេ និង​អាហារ​កញ្ចប់​មាន​កម្រិត​ទាប​បំផុត​។​

​ការបញ្ជាក់​នោះ​កើតឡើង ក្រោយពេល​មានការ​ព្រួយបារម្ភ​ពី​សេចក្តីរាយការណ៍​របស់​ចិន ដែល​បាន​រកឃើញថា ស្លាបមាន់​ក្លាស្សេ​ដែល​នាំចូល​ពី​ប្រទេស​ប្រេ​ស៊ី​លម​កមាន​ផ្ទុក​វីរុស COVID-19​។​

“​នេះ​មានន័យថា​នរណាម្នាក់​ប្រហែលជា​កាន់​ស្លាបមាន់​ទាំងនោះ ហើយ​ពួកគេ​ប្រហែល​ជាមាន​ផ្ទុក​វីរុស​ស្រាប់​ហើយ​”​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី Angela Rasmussen អ្នកជំនាញ​សិក្សា​ពី​វីរុស និង​ជំងឺ​មកពី​សកល​វិទ្យាល័យ Columbia​។​

​គោលការណ៍​ណែនាំ​ពី​ម​ជ្ឈ​ប​ណ្ឌ​ល​បង្ការ និង​គ្រប់គ្រង​ជំងឺ បាន​អះអាងថា “​មិនមាន​ភ​ស្ថុ​តាង​ដែល​បង្ហាញថា ការ​កាន់​អាហារ ឬ​ទទួលទាន​អាហារ​មាន​ទាក់ទង​នឹង​ការឆ្លង COVID-19 ឡើយ​”​។​

​ផ្លូវ​ដ៏​សំខាន់​ដែល​វីរុស​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ គឺ​តាមរយៈ​ការ​កណ្តាស់ ក្អក ការនិយាយ និង​សូម្បី​តាម​ការដកដង្ហើម​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ម្សិលមិញ ចិន​បានប្រកាសថា សំណាក​របស់​ស្លាប​មាន់កក ដែល​នាំចូល​ពី​ប្រទេស​ប្រេ​ស៊ី​ល​ទៅ​ទីក្រុង Shenzhen របស់​ចិន ត្រូវបាន​គេ​ពិនិត្យ​រកឃើញ​មាន​វីរុស COVID-19​។​

​អាជ្ញាធរ​សុខាភិបាល​ទីក្រុង Shenzhen បានធ្វើ​ការតាមដាន​ភ្លាមៗ និង​ពិនិត្យ​លើ​មនុស្ស​ទាំងអស់ ដែលមាន​ការពាក់ព័ន្ធ​នឹង​អាហារ​នោះ ប៉ុន្តែ​គ្មាន​នរណាម្នាក់​វិជ្ជមាន​ឡើយ​។​

​កាលពី​ថ្ងៃ​ពុធ ចិន​បាន​រាយការណ៍​ថា វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​គេ​រកឃើញ​នៅលើ​កញ្ចប់​បង្គា​ដែល​នាំចូល​ពី​ប្រទេស​អេ​ក្វា​ឌ័​រ​។​

​ចាប់តាំងពី​ខែកក្កដា​មក ទីក្រុង​ផ្សេងៗ​ទៀត​របស់​ចិន រួមទាំង​ទីក្រុង​កំពង់ផែ Xiamen និង ទីក្រុង Dalian ក៏បាន​រាយការណ៍​ករណី​ដូចគ្នា​ដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ចិន​ផ្អាក​ការនាំ​ចូល​ទំនិញ​ពី​អ្នក​ផលិត​បង្គា​អេ​ក្វា​ឌ័​រ​។​

​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា ដែលមាន​ឈ្មោះ​ផ្លូវការ​ថា COVID-19 ត្រូវបាន​គេ​ជឿជាក់ថា បាន​ផ្ទុះ​ចេញពី​ទីផ្សារ​សត្វព្រៃ និង​គ្រឿង​ស​មុ​ទ្ធ ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុង​ឆ្នាំមុន​។ វីរុស​នោះបាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។​

​តួលេខ​ចុងក្រោយ បានបង្ហាញ​ថា​វា​បាន​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២០,៦​លាន​នាក់ និង​បានសម្លាប់​មនុស្ស​ជាង ៧៤៩.០០០​នាក់​ទូទាំង​ពិភពលោក​៕

​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×