Friday, September 29, 2023
[the_ad id="301779"]

ដល់ក​! ខ្ទើយ​ម្នាក់​ត្រូវ​ប្រុស​ស្នេហ៍​ស្គាល់គ្នា​តាម MiChat វាយ​ហើយ​ប្លន់​ទៀត បន្ទាប់ពី​រកឃើញថា មិនមែនជា​ស្រី​ពិត​…

spot_img

​ខ្ទើយ​ម្នាក់​អាយុ ១៧ ឆ្នាំ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​បុរស​ម្នាក់ ដែល​បាន​ស្គាល់​តាមរយៈ MiChat ប្លន់​និង​វាយ​បណ្តាល​ឲ្យ​រងរបួស​គួរ​ឲ្យ​អាសូរ ។ តែ​ឥឡូវនេះ​បញ្ហា​គឺថា នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៃ​អត្ថបទ​ដើម មាន​មនុស្ស​ប្រហែល ៦.៦០០ នាក់ បាន​ប្រតិកម្ម​ចំពោះ​រឿងនេះ ក្នុងនោះ ២.៣០០ នាក់ បាន​យល់ឃើញថា​វា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​ទៅវិញ ដែល​បាន​លឺថា​ខ្ទើយ​ត្រូវបាន​គេ​វាយ​ប្លន់​បែបនេះ ខណៈ ២២ នាក់ ពេញចិត្ត​ព័ត៌មាន​នេះ​។

​លើសពីនេះ មនុស្ស​ជាច្រើន​ទៀត ក៏បាន​ចែករំលែក​រូបភាព​ខ្ទើយ​រូបនេះ និង​បាន​បង្កើត​រឿង​មួយ​ផ្សេង​ថា «​នាង​ត្រូវបាន​ចាប់ជំរិត និង​នាំយកទៅ​រំលោភ​» ។ រីឯ​អ្នក​ខ្លះទៀត​បាន​និយាយថា នាង​សម​នឹង​ទទួល​វា​ហើយ ដោយសារតែ​នាង​ជា​មនុស្ស​កែ​ភេទ​។​

​ក្រោយពី​បានឃើញ​បែបនេះ សកម្មជន​ខ្ទើយ Gisele Rimong បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង នៅពេល​បានឃើញ​ប្រតិកម្ម​របស់​អ្នក​ទាំងអស់នោះ ដោយ​នាង​បាន​លើកឡើងថា «​ខ្ទើយ​នៅក្នុង​ហេតុការណ៍​នេះ​គឺជា​ជនរងគ្រោះ ប៉ុន្តែ អ្វីដែល​នាង​សម​នឹង​ទទួល​នោះ គឺ​ក្តី​អាណិតអាសូរ​ពី​បងប្អូន​ទាំងអស់គ្នា ព្រោះ​នាង​ក៏​ជាម​នុស្ស ហើយ​នាង​ក៏ត្រូវ​គេ​វាយ​ប្លន់​ដែរ​»៕ ដោយ​៖ លឹម ហុង​


[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img