ភ្នំពេញេ ៖ យុវជន២ នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នត្រូវរថយន្តមិនចាំម៉ាក មកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទាតទៅបោកក្បាលនឹងបង្គោលថ្មស្លាប់ម្នាក់ របួសស្រាលម្នាក់។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ២ និង ០០ នាទី ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ ២០២០ ត្រង់ចំណុចផ្លូវ ៥០ ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពពីមិត្តជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួន និងជនរងគ្រោះដែលអង្គុយពីក្រោយ ជិះម៉ូតូឌុបគ្នាម៉ាក ប៊ីត មួយគ្រឿង ដែលពាក់ផ្លាកលេខ ស្វាយរៀង 1N 2514 ធ្វើដំណើរក្នុងទិសដៅពីលិច មកកើតបម្រុងទៅយកមិត្តភក្តិនៅតាខ្មៅ ស្រាប់តែមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែបានឃើញរថយន្តមួយគ្រឿង ដែលមិនចាំម៉ាកធ្វើដំណើក្នុងទិសដៅ ពីជើង មកត្បូង ស្រាប់មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយរួចខ្ទាតម៉ូតូប្រហែល ១០ម៉ែត ជ្រុលទៅបោកក្បាលនឹងបង្គោលថ្ម ចំក្បាលបណ្តាលឲ្យធ្លាយខួស្លាប់ភ្លាមៗ រីឯនាក់ឌុបវិញគ្រាន់តែរងរបួសស្រាល។
សពដែលស្លាប់មានឈ្មោះម៉ាន អេង មុខរបរនៅផ្ទះ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលម្តុំទួលពង្រ
មានស្រុកកំណើត នៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅលីវ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ សហការជាមួយជំនាញចរាចរណ៍ ចុះមកវាស់វែង និងតាមរកជនបង្កដើម្បីមកចាត់ការតាមផ្លូវច្បាប់ រួចធ្វើកំណត់ហេតុប្រគល់សព ជូនទៅក្រុមគ្រួសារយកទៅស្រុកកំណើ ធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ មី ដា