តាកែវ ÷ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១និង១០នាទីកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់បានទទួលពាក្យបណ្តឹងមួយច្បាប់ពីឈ្មោះ លឹម ខឿន ភេទប្រុស អាយុ៥១ឆ្នាំរស់នៅភូមិចុងអាង ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវដែលបានប្តឹងឈ្មោះ កែម រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជ្រៃ ឃុំលាយបូរ ស្រុកត្រាំកក់ ពីបទលួច។
តាមពាក្យបណ្តឹងបញ្ហាញថា កាលពីថ្ងៃទីកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧វេលាម៉ោង២ទៀបភ្លឺជនសង្ស័យឈ្មោះ កែម រិទ្ធ បានចូលទៅលួចទូរស័ព្ទម៉ាកអាយហ្វូន ស៊ីចផ្លើស ដែលជារបស់កូនប្រសារគាត់ឈ្មោះ សេង វណ្ណឌី ភេទប្រុស អាយុ៤០ឆ្នាំអស់ចំនួន១គ្រឿង ខណៈពេលម្ចាស់លង់លក់ក្នុងដំណេកមិនបាន បិទគន្លឹះទ្វា។ ពេលជនសង្ស័យធ្វើសកម្មភាពលួចបានសម្រេចហើយក៏បើកទ្វាចេញតែត្រូវម្ចាស់ផ្ទះដើមបណ្តឹង ឃើញដេញតាមចាប់តែត្រូវជនសង្ស័យរត់គេចខ្លួនបាត់។
ចំណែកសមត្ថកិច្ចស្រុកត្រាំកក់បានឲ្យដឹងដែរថា គ្រាន់តែទទួលបានបណ្តឹងភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ហការណ៍ជាមួយកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលលាយបូរ បានចុះទៅដល់មូលដ្ឋានជនសង្ស័យនិង បានហៅមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។ នៅចំមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទូរស័ព្ទនោះពិតប្រាកដមែន។
បច្ចុប្បន្នជនជាប់សង្ស័យក្នុងករណីលួចនេះត្រូវបានកម្លាំងជំនាញស្រុកត្រាំកក់កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕ តាកែវ