Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នា​ថ្ងៃ​ឈប់សម្រាក​រយៈពេល ២​ថ្ងៃ មាន​ទេសចរ​ក្នុ​ស្រុក​មកលេង​កម្សាន្ត​លើ​ទឹកដី​ខេត្តបន្ទាយមានជ័យ រហូតដល់​ជិត ១​ម៉ឺន​នាក់​

​បន្ទាយមានជ័យ ៖ ក្រសួងទេសចរណ៍​បានចេញ​ផ្សាយ​ព័ត៌មាន​ថា ក្នុងឱកាស​ឈប់សម្រាក​រយៈពេល​វែង ជំនួស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ខេត្តបន្ទាយមានជ័យ​បាន​ត្រៀមលក្ខណៈ​គ្រប់បែបយ៉ាង រួមទាំង​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​កូ​វីដ​១៩ និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ទទួល​ស្វាគមន៍​ទេសចរ​ជាតិ និង​បរទេស ដែល​មក​ស្នាក់នៅ និង​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​។​

​តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹងថា រយៈពេល ២​ថ្ងៃ (​ទី​១៧-១៨ ខែសីហា ឆ្នាំ​២០២០) មាន​ទេសចរ​ក្នុ​ស្រុក​មកលេង​កម្សាន្ត​រហូត​ដល់​ជិត ១​ម៉ឺន​នាក់​។​

​ចំពោះ​ស្ថានភាព​ទូទៅ គឺមាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ​ល្អប្រសើរ មាន​រៀបចំ​ចំណតរថយន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នីមួយៗ ។ នៅ​ប្រាសាទបន្ទាយឆ្មារ ក្រុមការងារ​មន្ទីរ​ទេស​ចរណ៍​ខេត្ត បាន​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ការពារ​បេ​តិក​ភ័​ណ្ឌ​ប្រាសាទបន្ទាយឆ្មារ ដែល​បានដាក់​កម្លាំង​ការពារ​សន្តិសុខ​នៅ​ទីនោះ មាន​រថយន្ត​ពន្លត់អគ្គីភ័យ ច្រកចូល​ប្រាសាទ​ផ្នែក​ខាងកើត មាន​វាស់​កំដៅ​ភ្ញៀវ និង​បាញ់​ទឹក​អាល់កុល​លាងដៃ​។

​រីឯ ទីកន្លែង​ផ្សេងទៀត​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​ប្រជា​ការពារ​ភូមិ ត្រួតពិនិត្យ តូប​លក់ដូរ​ចំណីអាហារ ដោយមាន​ដាក់​ទឹក​អាល់កុល​លាងដៃ មាន​បិទ​poster ផ្សព្វផ្សាយ​អំពី​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩ និង​នៅតាម​បណ្តា​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ក្រុមការងារ​មន្ទីរ​បា​ន​ត្រួត​តាមដាន​ឃើញថា ពួកគាត់​បាន​យកចិត្តទុកដាក់​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​បានល្អ​ប្រសើរ ដោយមាន​ប្រដាប់​វាស់​កំដៅ ទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ​នៅ​ច្រកចូល​ហាង​របស់គាត់ បុគ្គលិក​បម្រើ​ការងារ​មាន​ពាក់​ម៉ាស់ និង​អនាម័យ​បរិស្ថាន​បានល្អ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×