Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​សៀមរាប ចុះ​ត្រួតពិនិត្យ អនុញ្ញាត​ឲ្យ​បន្ត​បើក​តែ​ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​កូ​វីដ​នៅ​ផាប់​ស្ត្រី​ត ក្រោយ​ខេត្ត​ផ្អាក​បណ្តោះអាសន្ន​កាលពី​រាត្រី​ម្សិលមិញ​

​សៀមរាប​៖​នា​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ចុះ​ពិនិត្យ រៀបចំ​កែលំអរ និង​ពង្រឹង​ការរៀបចំ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ ក្រោយ​រដ្ឋបាលខេត្ត​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​កាលពី​រាត្រី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០ ដោយសារ​មាន​បងប្អូន​បាន​ចូលរួម​លើសពី​ការកំណត់​របស់​គណៈកម្មកា​រ​រៀបចំ​កម្មវិធី​។​

ក្រោយ​ការចុះពិនិត្យ ឯកឧត្តម អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ក​ម្ម​វិធី បានអនុញ្ញាត​ឲ្យ​បន្ត​បើក​ដំណើរការ ដោយបាន​ណែនាំ​ដូចខាងក្រោម​៖
១. សម្រួល​ទិស​ចរាចរណ៍ ដើម្បី​ងាយស្រួល​ដល់​ក្រុមការងារ​គ្រប់គ្រង​ចំនួន​អ្នកចូលរួម ការ​វាស់​កំដៅ ការពាក់​ម៉ាស់ និង​ការលាង​សំអាត​ដៃ​ដោយ​អាល់កុល​ជាដើម​។​
២.​កែសម្រួល​ការប្រគំ​តន្ត្រី​ដើម្បី​ជៀសវាង​ឲ្យ​មានការ​ប្រមូលផ្តុំ​ច្រើន និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​នីមួយៗ ត្រូវ​ពង្រឹង​កម្រិត​ខ្ពស់​អនុវត្ត​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​រាប់បញ្ចូល​ទាំង​ការរក្សា​នូវ​គម្លាត​សុវត្ថិភាព​សម្រាប់​អតិថិជន​។​

​គណៈកម្មការ​រៀបចំ និង​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ចូលរួម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​កុំ​ភ្លេច និង​ត្រូវ​ចងចាំ​នូវ ៣​ចំណុច ដូចខាងក្រោម ដើម្បី​ការពារ និង​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ៖
១.​កុំ​ភ្លេច ត្រៀម​ម៉ាស់ ឬ​ក្រ​ម៉ា
២.​កុំ​ភ្លេច ជែ​ល ឬ​អាល់កុល​លាងដៃ (​យើង​បាន​ត្រៀម សាប៊ូ​លាងដៃ​ជូន​នៅតាម​ទីសាធារណ​ផងដែរ​)
៣.​កុំ​ភ្លេច​រក្សា​គម្លាត​សុវត្ថិភាព​សង្គម (​ចូលរួម​ការពារ​ការ​រាល​ត្បា​តនៃ​ជំងឺ​កូ​វីដ​-១៩)៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×