ទាហ៊ានប៉ាគីស្ថានបានរំដោះ គ្រួសារអាមេរិចខាងជើងមានគ្នា ៥នាក់ ដែលត្រូវបានក្រុមតាលីបង់នៅក្នុងប្រទេសអាហ្គានីស្ថានចាប់ធ្វើចំំណាប់ខ្មាំងតាំងពីឆ្នាំ ២០១២។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានអង់គ្លេស BBC នៅយប់ថ្ងៃព្រហស្បិ៍ម្សិលមិញនេះ។
លោក Joshua Boyle ជាជនជាតិកាណាដា និងប្រពន្ធជនជាតិអាមេរិចរបស់គាត់ ឈ្មោះ Caitlan Coleman ត្រូវបានគេចាប់ជំរិត ខណៈពេលកំពុងធ្វើដំណើរកំសាន្តនៅក្នុងប្រទេសអាហ្គានីស្ថានកាលពី៏ឆ្នាំ ២០១២។
ពួកគេបង្កើតបានកូនចំនួន ៣នាក់ នៅពេលកំពុងស្ថិតក្នុងការឃុំខ្លួន។
បើតាមទាហ៊ានរបស់ប៉ាគីស្ថានបានឲ្យដឹងថា ពួកគេត្រូវបានជួយសង្គ្រោះបន្ទាប់ពីការផ្តល់ព៌តមានពីអាមេរិច នៅក្នុងកិច្ចប្រតិបត្តិការក្បែរព្រំដែនអាហ្គានីស្ថាន។
ក្រោយពេលទាហ៊ានអាហ្គានីស្ថានបានរំដោះចំណាប់ខ្មាំង ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បាននិយាយថា វាគឺជាពេលវេលាដ៍វិជ្ជមានមួយសំរាប់ទំនាក់ទំនងរវាងអាមេរិច និងប៉ាគីស្ថាន។
លោក ត្រាំបានថ្លែងនៅក្នុងសេចក្តីប្រកាសរបស់សេតវិមានថា “អ្នកស្រី Coleman បានផ្តល់កំណើតដល់កូន ៣នាក់នៅពេលស្ថិតក្នុងការឃុំឃាំង។ ថ្ងៃនេះ ពួកគេត្រូវបានរំដោះ”។
លោកថ្លែងបន្តទៀតថា កិច្ចប្រតិបត្តិការរបស់រដ្ឋាភិបាលប៉ាគីស្ថានគឺជាសញ្ញាបញ្ជាក់ថា វាជាការផ្តល់កិត្តិយសដល់អាមេរិច ដែលប៉ងប្រាថ្នាចង់ឲ្យអាហ្គានីស្ថានធ្វើកិច្ចការច្រើនថែមទៀត ដើម្បីផ្តល់សន្តិសុខក្នុងតំបន់៕ សុភ័ក្ត្រ