Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍

​ភ្នំពេញ​៖ ក្នុងឱកាស​ឈប់សម្រាក សង​ថ្ងៃបុណ្យ​ចូលឆ្នាំ ២០២០​នេះ ក្រសួងទេសចរណ៍ បាន​រំលឹក​សាជាថ្មី​ដល់​ម្ចាស់​អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ទាំងអស់ យកចិត្តទុកដាក់​អនុវត្ត និង​ត្រូវ​រៀបចំ​ស្របតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។

​ការ​ក្រើនរំលឹក​របស់​ក្រសួងទេសចរណ៍ រួមមាន​៖ ការលាង​សម្អាត​ដៃ និង​អាកុល​ជាប្រចាំ ការរក្សា​គម្លាត​សុវត្ថិភាព ត្រូវ​វាស់​កម្តៅ​រាល់​អ្នក​ចេញចូល ត្រូវ​ពាក់​ម៉ាស ត្រូវ​សម្អាត​បរិវេណ​បន្ទប់ទឹក និង​ទីតាំង​នានា ដែល​ភ្ញៀវទេសចរ​ប្រើប្រាស់​ញឹកញាប់ មធ្យោបាយ​ឲ្យ​បាន​ជាប់​ជាប្រចាំ និង​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​អនុវត្តតាម​វិធានការ​ណែនាំ​សំខាន់ៗ​មួយចំនួនទៀត ស្របតាម​ខ្លឹមសារ​ក្រម​ប្រតិបត្តិ ស្ដីពី វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍​។ ក្នុងនោះ ក្រសួងទេសចរណ៍​សូម​ធ្វើការ​អំពាវនាវ​ពី​ភ្ញៀវទេសចរ សហការ​ចូលរួម​ចុះឈ្មោះ​ក្នុងពេល​ចូលក្នុង​រមណីយដ្ឋាន​ទេសចរណ៍​នានា​៕
​ដោយ : CEN

×