ភ្នំពេញ៖ នាង Marian Rivera តារាភាពយន្តហ្វីលីពីន បានមកទស្សនានៅប្រទេសកម្ពុជាគឺនៅលើទឹកដីអង្គរ ប៉ុន្តែបែរជានាងបានសរសេរសារនិង បង្ហោះរូបនៅប្រាសាទអង្គរវត្ត ថា«When in Thailand» ទៅវិញ។ ជាមួយនឹងការសុំអភ័យទោស នាងក៏កែតម្រូវសំណេររបស់ខ្លួនអមនឹងរូបថតនោះថា «Cambodia»វិញ។ នាងក៏បានសុំទោសអ្នកគាំទ្រកម្ពុជា។ ប៉ុន្តែទោះយ៉ាងណាមុននឹងសរសេរសារសុំទោស ចំពោះពលរដ្ឋកម្ពុជា ក៏ដូចជាប្រទេសកម្ពុជានោះ នាងបានកែចំនួនបីដងទម្រាំតែនឹងត្រូវតាមក្រឹត្យក្រម។
តារាភាពយន្តហ្វីលីពីន នាង Marian Riveraនិងស្វាមី នៅថ្ងៃទី២០ សីហានេះ បានបង្ហោះរូបថតមួយសន្លឹកដែលនាងថតជាមួយស្វាមី នៅប្រាសាទអង្គរវត្ត ប៉ុន្តែនាងបែរជាសរសេរថា នៅប្រទេសថៃទៅវិញ។ នាង Marian Rivera បានសរសរថា «When in Thailand» ។
ក្រោយទទួលបានការរិះគន់ កែតម្រូវយ៉ាងច្រើន ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា តារាភាពយន្តរូបនេះ បានលុបរូបនេះចេញពីទំព័រហ្វេសប៊ុក។ ប៉ុន្តែមិនប៉ុន្មាននាទីផង នាង Marian Rivera បានបង្ហោះរូបដដែលនេះម្តងទៀត ជាមួយកំហុសដូចដើម គឺនាងនៅតែសរសរថា «When in Thailand» ដដែល។ ក្រោយមកទើបនាងកែតម្រូវសំណេរមកសរសេរថា« Cambodia » ជាមួយនឹងការសុំអភ័យទោសពីអ្នកគាំទ្រកម្ពុជា ចំពោះកំហុសរបស់ខ្លួន ៕ ដោយ៖កូឡាប