អ្នកទស្សនានៅសួនសត្វនៅសួន Pingdingshan ក្នុងទីក្រុង Pingtung ខេត្ត Henan ប្រទេសចិន បានខឹងយ៉ាងខ្លាំងចំពោះសួនសត្វដែលទុកកូនឆ្កែឲ្យក្លាយជាចំណីរបស់ថ្លាន់។
អ្នកទស្សនាម្នាក់បាននិយាយថា នាងបានឃើញកូនឆ្កែ 2 ក្បាលនៅក្នុងទ្រុងពីរដាច់ដោយឡែក។
ពស់ថ្លាន់ដ៏ធំរុំជុំវិញកូនឆ្កែពណ៌ស។ ទន្ទឹមនឹងនេះកូនឆ្មាត្នោតអង្គុយនៅក្បែរពស់ថ្លាន់ ហើយមើលទៅគួរអោយស្រណោះត្រៀមក្លាយជាចំណីរបស់ថ្លាន់វាសនា។
អ្នកនាំពាក្យសួនសត្វបានសារភាពថា ឆ្កែនេះនឹងក្លាយជាចំណីរបស់ពស់ថ្លាន់ ប៉ុន្តែពស់ថ្លាន់ត្រូវបានគ្រប់គ្រងដោយ “ភាគីទីបី” ដូច្នេះពួកគេពុំអាចគ្រប់គ្រងស្ថានភាពទាំងស្រុងបានទេ។
ភ្នាក់ងារអភិរក្សសត្វ PETA បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះឧបទ្ទវហេតុនេះ ហើយបានស្នើសុំឱ្យសួនសត្វនេះដកបទពិសោធន៍កុំឲ្យមានរឿងរ៉ាវ គួរឲ្យអាណោចអាធ័ម សម្រាប់អ្នកមកទស្សនាពិសេសប្អូនៗកុំមាន៕ សូយន