Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ដ៏​កក្រើក​នៅ​ភី​លី​ពី​ន ស្លាប់ និង​របួស​ជិត ៣០​នាក់​

spot_img

​មនុស្ស​យ៉ាងហោចណាស់ ៩​នាក់​បាន​ស្លាប់ និង ១៧​នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​ផ្ទុះ​ពីរដង ក្នុង​ខេត្ត Sulu ភាគខាងត្បូង​ប្រទេស​ភី​លី​ពី​ន​។​

​យោធា និង​ប៉ូលិស​បញ្ជាក់ថា ហេតុការណ៍​ផ្ទុះ​ដ៏​កក្រើក​នោះ កើតឡើង​នៅ​ថ្ងៃ​ចន្ទ​រសៀល​នេះ​។​

​នៅក្នុង​សេចក្តីរាយការណ៍​បឋម យោធា​និយាយថា ការផ្ទុះ​លើកដំបូង​កើតឡើង​នៅ​ម៉ោង​ប្រហែល ១២​ថ្ងៃត្រង់ នៅមុខ​ហាង​លក់​គ្រឿងទេស ស្ថិតនៅតាម​បណ្តាល​ផ្លូវ​ដែលមាន​មនុស្ស​ធ្វើដំណើរ​ច្រើន ស្ថិតក្នុង​ទីក្រុង Jolo នៃ​ខេត្ត Sulu​។​

​ប្រហែល ១​ម៉ោង​ក្រោយ ក៏មាន​ការផ្ទុះ​ជា​លើក​ទី ២​នៅ​ព្រះវិហារ ម៉ោង ១​រសៀល ដែលមាន​ចំងាយ​ប្រមាណ ៧០​ម៉ែត្រ ពី​កន្លែង​ផ្ទុះ​ទី ១៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua


spot_img
×