ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ដុតផ្ទះខ្លួនឯង រួចលោតពីលើផ្ទះស្លាប់ បង្កការភ្ញាក់ផ្អើលក្រោមស្ពានអាកាសមរតកតេជោ?

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ដែលត្រូវបានប្រភពនៅកន្លែងកើតហេតុអះអាងថា មានសតិមិនសូវប្រក្រតី បានដុតផ្ទះរបស់ខ្លួន រហូតបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ មុននឹងលោតពីលើផ្ទះចុះមកខាងក្រោម បណ្តាលឱ្យបែកក្បាល និងបាក់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៩:៤០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅតំបន់ខាងក្រោមស្ពានអាកាសមរតកតេជោ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានយកចង្ក្រានហ្គាសទៅដុតផ្ទះរបស់ខ្លួននៅជាន់ខាងលើ។

ភ្លើងបានឆាបឆេះយ៉ាងខ្លាំង និងបង្កផ្សែងយ៉ាងក្រាស់នៅក្នុងផ្ទះ។

នៅពេលភ្លើងកំពុងឆាបឆេះខ្លាំង បុរសរូបនេះត្រូវបានគេរាយការណ៍ថា ទ្រាំនឹងផ្សែង និងកម្តៅមិនបាន ក៏ប្រថុយលោតពីលើផ្ទះចុះមកខាងក្រោម។

ការធ្លាក់ពីទីខ្ពស់បានបណ្តាលឱ្យគាត់បែកក្បាល និងបាក់ក ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយទទួលបានព័ត៌មានអំពីអគ្គិភ័យ កម្លាំងសមត្ថកិច្ចមូលដ្ឋាននៃគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានសហការជាមួយកម្លាំងការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអន្តរាគមន៍ភ្លាមៗ។

រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅកាន់ទីតាំង ដើម្បីបាញ់ទឹកពន្លត់ភ្លើង និងទប់ស្កាត់ការឆាបឆេះកុំឱ្យរាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

បន្ទាប់ពីអគ្គិភ័យត្រូវបានគ្រប់គ្រង សមត្ថកិច្ចជំនាញពីការិយាល័យកោសល្យវិច័យ និងបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យសព និងធ្វើកំណត់ហេតុតាមនីតិវិធី។

ក្រោយការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពទៅក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>