Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រមកាត់ទោស​អគ្គលេខាធិកា​រ​រង​សហព័ន្ធ​កីឡាបាលទាត់ ក្នុង​សំណុំរឿង​ស៊ីដាច់​លុយ​ឧបត្ថម្ភ​សហព័ន្ធ​បាល់​ប្រចាំឆ្នាំ នៅ​ថ្ងៃទី​ ១ ខែកញ្ញា​

រាជធានី​ភ្នំពេញ​៖ សំណុំរឿង​អតីត​អគ្គលេខាធិការរង​នៃ​សហព័ន្ធ​បាល់ទាត់​កម្ពុជា គៃបំបាត់​យកប្រាក់​ឧបត្ថម្ភ​របស់​ក្រុម ហ៊ុន​ថៃ​ហ្គ័​រ​សម្រាប់​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ប្រចាំឆ្នាំ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី ភ្នំពេញ លើក​មក​បើកសវនាការ​កាត់ទោស​កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​២០២០​នេះ ។​

​សវនាការ​នេះ​ធ្វើ​ឡើងជា​សាធារណៈ​ដឹកនាំ​ដោយ​ចៅក្រម កី ម៉ា​ណេ​រ៉ា និង​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ បាន​ផ្ដើម​ចោទប្រកាន់​ជនជាបចោទ​លោក​ម៉ៃ តុលា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​អតីត​អគ្គលេខាធិការ​ង​សហព័ន្ធ​បាល់ទាត់​កម្ពុជា ពីបទ « រំលោភ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល » តាម​មាត្រា​៣៩៣​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៩ ដែលមាន​ទំហំ​ទឹកប្រាក់​បាត់បង់​ចំនួន ៥៩.៧៣៦ ដុល្លារ ។​

​ក្នុង​បន្ទប់​សវនាការ​ក្នុងស្ថានភាព​ប្រឈមមុខ​នឹង​ការចោទប្រកាន់​តាម​បទល្មើស​ខាងលើនេះ ជនជាប់ចោទ លោក ម៉ៃ តុលា បាន​និយាយ​សារភាព​កំហុស​ថា ខ្លួន​គាត់​ពិតជា​បាន​យកប្រាក់​របស់​ក្រុមហ៊ុន ថៃ​ហ្គ័​រ ប្រើប្រាស់​ខុស​គោលដៅ​ពិតប្រាកដ​មែន ។​

​ជនជាប់ចោទ​លោក ម៉ៃ តុលា បាន​សារភាពថា កាលពី​ឆ្នាំ​២០១៣ ក្រុមហ៊ុន​ថៃ​ហ្គ័​រ បាន​សហការ ជាមួយ សហព័ន្ធ​កីឡា​បាល់​ទាល់​កម្ពុជា ដើម្បី​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់ ថៃ​ហ្គ័​រ​ស្គ្រី​ព​ហ្វូ​តប​ល ប្រចាំឆ្នាំ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន និង​រាជធានី ។​

​ជន​ជាប់​ប្រាស់​តុលាការ​ទៀតថា មុខ​ពេលនោះ​ចាប់ខ្លួន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ចាត់តាំង គាត់​ឲ្យ​ដឹកនាំ​មន្ត្រី​ចំនួន ១៦​នាក់ ដើម្បី​សហការ​រៀប​ចាំ​ការប្រកួត​ឡើង​ក្រោម​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ថៃ​ហ្គ័​រ ដោយ​មន្ត្រី សហព័ន្ធ​ម្នាក់​ត្រូវ​ទទួល​បានការ​ឧបត្ថម​ប្រចាំថ្ងៃ​៨០​ដុល្លារ ក្នុងពេល​ប្រកួត និង​ឧបត្ថម​សម្រាប់​ការអភិវឌ្ឍ​សហព័ន្ធ កីឡាបាល់ទាត់​ប្រចាំឆ្នាំ​ចំនួន​៣០% នៃ​ការចំណាយ​ប្រចាំឆ្នាំ ។​

​ជន​ជាប់​បន្តថា ចំពោះ​ប្រាក់ឧបត្ថម្ភ សម្រាប់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤ ខ្លួន​គាត់​បាន​បង់ បញ្ចូលមក​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បានតែ​មួយដង​គត់ ។ ចំពោះ​បណ្ដា​ឆ្នាំកន្លងមក​ទៀត​ខ្លួន​គាត់ មិនបាន​ប្រគល់ អោយ​សហព័ន្ធ​បាត់​ទាល់​កម្ពុជា​ទេ ដោយ​បង្វែ​សាច់ប្រាក់​ទាំងនោះ យកទៅ​ចំណាយ​សម្រាប់​ក្រុមការងារ ចំនួន ១៦ នាក់ ដែល​ចុះ​ធ្វើការ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ដោយ​មិន​ប៉ះពាល់​ថវិកា ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​ក្រុមការងារ​ទេ ដូច ជាការ​ចំណាយ​លើ​ការធ្វើដំណើរ ដេក​ពួន ហូបចុក ជាដើម ។​

​ថ្លែង​ពេល​សវនាការ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​កម្ពុជា និង​ជាដើម​បណ្ដឹងរដ្ឋប្បវេណី បាន​ឆ្លើយ​បំភ្លឺថា ដំបូង​ឡើយ​សហព័ន្ធ​ពុំបាន​ដឹង​ពី បញ្ហា​ថវិកា​អភិវឌ្ឍ​វិស័យ កីឡាបាល់ទាត់​ដែល​ឧបត្ថម្ភ ដោយ​ក្រុមហ៊ុន​ថៃ​ហ្គ័​រ​ទេ ប៉ុន្តែ​នៅពេល​ត្រួត​ពី​និត្យ​មើល​របាយ​ការ​របស់​ក្រុមហ៊ុន​ថៃ​ហ្គ័​រ និង​របាយការណ៍​ប្រចាំឆ្នាំ របស់​ក្រុមការងារ​លោក ម៉ៃ តុលា ទើប​ឃើញ​មាន​ភាពមិនប្រក្រតី​នៃ​ការបាត់បង់​ថវិកា​ឧបត្ថម្ភ​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់ ទើប​សហព័ន្ធ​បាន​កោះហៅ​ក្រុមការងារ​របស់លោក ម៉ៃ តុលា មក​សួរនាំ​ទើប​គាត់​ឆ្លើយ សារភាព​ហូរហែ​តាម ដំណើររឿង​ពី​ដើម​ដល់​ចប់ ហើយ​ប្រធាន​សហព័ន្ធ​បាល់​ទាត​ក៏​សម្រេច ប្រគល់​សំណុំរឿង​ទៅ​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​ចាត់ការ​តាមច្បាប់ ។​

ក្នុង​សំណុំរឿង​នេះដែរ សាក្សី​ឈ្មោះ ឆាំ ពិសិដ្ឋ ឈ្មោះ ទុយ វិច្ឆិកា និង​ឈ្មោះ គល់ ភារ​ម្យ ដែលជា​ក្រុមការងារ សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ​ហ្គ័​រ បាន​ឆ្លើយ​ដូចគ្នា​ថា​ពួកគាត់​មិនដឹង​ពី​បញ្ហា​ថវិកា​ឧបត្ថម្ភ ៣០% របស់​ក្រុមហ៊ុន​ទេ គឺ​ដឹង​តែ​ប្រាក់ឧបត្ថម្ភ​៨០​ដុល្លារ​ក្នុង​មួយថ្ងៃ ពេល​មានការ​ប្រកួត ប៉ុន្តែ​រាល់​ការចំណាយ​ផ្សេងៗ​របស់​ក្រុមការងារ​នៅតាម​បណ្ដា​ខេត្ត គឺ​លោក​ម៉ៃ តុលា រ៉ាប់រង​ទាំងអស់ មិន​ប៉ះពាល់​ប្រាក់​របស់​ក្រុមការងារ​ទេ ៕ ដោយ ៖ ឡេង​បញ្ញា​ឬ​ទ្ធិ​

×