Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី​គាំទ្រ លើ​កម្មវិធី​សរសេរ​កូដ​ថ្មី សម្រាប់​ក្មេងស្រី នៅ​កម្ពុជា ជាមួយ Sisters of Code

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៥​សីហា​នេះ លោក​PABLO KANG ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា បាន​ជួប​ជាមួយ​និស្សិត និង​អ្នក​ប្រឹក្សា​ណែនាំ​នៅ Computer Academy STEP Cambodia ដើម្បី​ប្រកាស​ពី​ការគាំទ្រ​របស់​អូស្ត្រាលី លើ​កម្មវិធី​សរសេរ​កូដ​ថ្មី សម្រាប់​ក្មេងស្រី នៅ​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា Australian Embassy​។​

Sisters of Code គឺជា​ក្លឹប​សរសេរ​កូដ​នារី ដែល​ជួយ​ក្មេងស្រី​អភិវឌ្ឍ​ជំនាញ​សរសេរ​កូដ និង​អាច​ចូលទៅ​កាន់​អាជីព​ក្នុង​វិស័យ STEM ។​

​អូស្ត្រាលី​កំពុងផ្តល់​មូលនិធិ​ដល់​ថ្នាក់​សរសេរ​កូដ​តាម online ចំនួន ១០​វគ្គ សម្រាប់​ស្ត្រី និង​ក្មេងស្រី ក្នុងពេល​មាន​ជំងឺ​កូ​វីដ​-១៩​នេះ ដើម្បី​ធានាថា​ក្លឹប​សរសេរ​កូដ​អាច​បន្ត​បង្រៀន​បាន ទោះបីជា​មានការ​រំខាន​ពី​ការ​រាតត្បាត​នេះ​ក៏ដោយ​។​

​លោក​ឯកអគ្គរាជទូត​ក៏មាន​សេចក្តី​រីករាយ​ផងដែរ ក្នុងការ​បរិច្ចាគ​កុំព្យូទ័រ​លើ​តុ​ចំនួន ៦ គ្រឿង​ដល់​ក្រុមការងារ​នៅ Sisters of Code ដើម្បី​ជួយ​កម្មវិធី​ធ្វើការ​បណ្តុះបណ្តាល​របស់​ពួកគេ​កាន់តែ​កើន​មួយកម្រិត​ទៀត នៅពេល​សិស្ស​អាច​ត្រឡប់មក​សិក្សា​នៅតាម​ថ្នាក់​វិញ​។​

​ឯកអគ្គរាជទូត Kang បាន​មានប្រសាសន៍ថា “​សម្រាប់​និស្សិត​នៅ​ជុំវិញ​ពិភពលោក ការសរសេរ​កូដ​ជា​ទម្រង់​អក្ខរកម្ម​ថ្មី​មួយ ដែល​ត្រូវតែ​រៀន​តាំងពី​វ័យក្មេង​។​“

“​វា​ជាការ​ចាំបាច់​ដែល​យើង​បណ្តុះបណ្តាល​ក្មេងស្រី​នូវ​ជំនាញ​សរសេរ​កូដ ដែល​ពួកគេ​ត្រូវការ ដើម្បី​ទទួលបាន​អាជីព និង​មាន​ប្រាក់ខែ​ខ្ពស់ ស្មើនឹង​បុរស នៅក្នុង​វិស័យ STEM ។​“

​ថ្នាក់​ដែល​ផ្តល់​មូលនិធិ​ដោយ​អូស្ត្រាលី​នេះ សិក្សា​ដោយ​ឥតគិតថ្លៃ តាម online និង​អាច​សិក្សា​បាន​នៅទីនេះ ៕ ដោយ​៖​កូ​ឡាប​

×