Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន​អំពាវណាវ​ឲ្យ​មានការ​ប្រឹងប្រែង​បង្ការ COVID-19 និង​ព្យុះ​ទី​ហ្វុ​ង​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​បាន​អំពាវណាវ​ឲ្យ​មាន​កិច្ច​ប្រឹង​ប្រឹង​ដើម្បី​បង្ការ​វីរុស​កូ​រ៉ូ​ណា និង​ព្យុះ​ទី​ហ្វុ​ង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ KCNA កាលពី​ថ្ងៃ​អង្គារ​។​

​មេដឹកនាំ​ផ្តាច់ការ​នេះ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នៃ​ការិយាល័យ​នយោបាយ​របស់​គណបក្ស​ពលករ ដែល​កិច្ចប្រជុំ​កើតឡើង​ចំ​ពេលដែល​មានការ​រាតត្បាត​វីរុស​។ វា​គឺជា​សម្ពាធ​បន្ថែម​ទៅលើ​សេដ្ឋកិច្ច​ប្រទេស​កូរ៉េខាងជើង ដែល​រង​ការប៉ះពាល់​ខ្លាំង​ដោយ​ការបិទ​ព្រំដែន និង​គ្រោះទឹកជំនន់​។​

KCNA រាយការណ៍​ថា កិច្ច​ប្រជុំបាន​វាយតម្លៃ​ពី​ភាពខ្វះខាត​មួយចំនួន នៅក្នុង​កិច្ចការងារ​ប្រឆាំងនឹង​ការ​រាតត្បាត​វីរុស​របស់​រដ្ឋ សម្រាប់​ការត្រួតពិនិត្យ​ការឆ្លង​របស់​វីរុស​។​

​កូរ៉េខាងជើង​មិនបាន​រាយការណ៍​ពី​ករណី​វីរុស COVID-19 សូម្បី​មួយ​ករណី​ឡើយ ប៉ុន្តែ គីម ជុង​អ៊ុន បាន​និយាយ​កាលពី​ខែ​មុន​ថា “​វីរុស​ត្រូវបាន​គេ​និយាយថា​បាន​ចូល​ប្រទេស​កូរ៉េខាងជើង​” និង​បានធ្វើ​ការបិទ​ប្រទេស ក្រោយពេល​បុរស​ម្នាក់ ត្រូវបាន​គេ​រាយការណ៍​ថា មាន​រោគសញ្ញា​។ តែ​ក្រោយមក លទ្ធផល​ធ្វើតេស្ត​លើ​បុរស​នោះ​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​ទេ​។ នេះ​បើតាម​អង្គការ​សុខភាព​ពិភពលោក​។​

​នៅ​ខែ​នេះ មេដឹកនាំ​រូបនោះ​បានធ្វើ​ការដក​វិធាន​ការបិទ​ទីក្រុង Kaesong រយៈពេល ៣​សប្តាហ៍​ចេញ​វិញ ក្រោយពេល​មាន​ករណី​សង្ស័យ​នៅ​ទីនោះ​។​

​កិច្ចប្រជុំ​នោះ បាន​ពិភាក្សា​អំពី​វិធានការ​បន្ទាន់​ក្នុង​ការការពារ​ការខូចខាត​ដំណាំ និង​គ្រោះថ្នាក់ ដោយសារ​ខ្យល់ព្យុះ​ទី​ហ្វុ​ង Bavi ដែល​ត្រូវគេ​រំពឹងថា នឹង​បោកបក់​មកលើ​កូរ៉េខាងជើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​ការ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​គ្រោះទឹកជំនន់​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការផ្គត់ផ្គង់​ស្បៀងអាហារ​នៅក្នុង​ប្រទេស​ដ៏​ឯកោរ​មួយ​នេះ​។​

​គណបក្សកាន់អំណាច​បា​ន​និយាយថា ខ្លួន​នឹង​រៀបចំ​មហាសន្និបាត ឆ្នាំក្រោយ ដើម្បី​សម្រេច​លើ​ផែនការ​រយៈពេល ៥​ឆ្នាំ បន្ទាប់ពី​មានការ​ពន្យារពេល ក្នុងការ​បង្កើន​ស្តង់ដារ​ជីវភាព និង​សេដ្ឋកិច្ចជាតិ​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×