ចង់ឱ្យរោមចិញ្ចើមដុះក្រាស់មិនពិបាកឡើយ! ធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមនេះរូបមន្តបែបធម្មជាតិជួយឱ្យរោមភ្នែកដុះក្រាស់ ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើបន្តិច លើរោមចិញ្ចើមដោយប្រយ័ត្ន (កុំឱ្យហូរចូលភ្នែក) រហូតដល់វាស្រូបចូលអស់ជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលល្អប្រសើរ។
២. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើចុងម្រាមដៃ លាបម៉ាស្សាប្រេងដូងថ្នមៗលើរោមភ្នែកមុនពេលចូលគេង។ ទុកចោលសម្រាប់រយៈពេលមួយយប់ សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនៅព្រឹកបន្ទាប់។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។
៣. ទឹកដោះគោស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើបន្ទះសំឡីជ្រលក់ក្នុងទឹកដោះគោស្រស់ រួចផ្ដិតៗលើរោមភ្នែក។ ទុករហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកអាចអនុវត្តសារឡើងវិញជាញឹកញាប់តាមដែលចង់បាន។
៤. ប្រេងអូលីវ
ប្រើចុងម្រាមដៃលាបម៉ាស្សាប្រេងអូលីវលើរោមចញ្ចើម។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ២ ម៉ោង សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច៕
ប្រភព៖ health.com.kh