ភ្នំពេញ-តារាចម្រៀង នឹងតារាសម្តែង ព្រមទាំងអ្នកក្នុងរង្វង់សិល្បៈជាច្រើនដួង បានតែងខ្លួនប្លែកៗ ក្នុងថ្ងៃខួបកំណើត លោក អ៊ិន ទីតូ អ្នកគ្រប់គ្រងផ្នែក Event and Concert ប្រចាំផលិតកម្មថោន កាលពីរាត្រីថ្ងៃទី១១ តុលា ២០១៧ នៅគេហដ្ឋានរបស់លោកផ្ទាល់។
អ្នកសិល្បៈប្រមាណជាង៦០នាក់ បានតែងខ្លួនបែបប្លែកៗខ្លះតែងជាខ្មោច បែបបច្ចឹមប្រទេស និងខ្លះទៀតបែបជាខ្មោចខ្មែរ ជាពិសេសគឺមានបែបខ្មែរបុរាណ ខ្មែរទាន់សម័យ គួរឲ្យទាក់ទាញ ខណៈដែលកម្មវិធីមួយនេះ ត្រូវបានគេកត់សម្គាល់ឃើញថា មូលហេតុដែលធ្វើបែបនេះ គឺស្របពេលដែលខាងប៉ែកអ៊ឺរ៉ុប ជិតដល់ថ្ងៃបុណ្យ Halloween។
តារាជាច្រើដួង មានដូចជាតារាចម្រៀង កញ្ញា ទេព បូព្រឹក្ស, កែវ សុបញ្ញា, កញ្ញា ចម្រើន សុភ័ក្រ, កញ្ញាប៉ាច គីមមួយ,កញ្ញា ឈិត សុវណ្ណបញ្ញា, អ្នកនាង យក់ ថិតរដ្ឋា, រ៉ូលីន, G Davith, លោក ករុណា ពេជ្រ, សុគន្ធថេរ៉ាយុ, តារាសម្តែង ណាខុន, កញ្ញា សន សុធី អតីតហ្វ្រេស៊ីលេខ១ និងអ្នកសិល្បៈជាច្រើនរូបទៀត៕ដោយ-គីមស្រីរ័ត្ន