Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរណាស់! ស្រ្តី​អ្នក​អនាម័យ​​​ត្រូវ​​ស្រ្តី​​អ្នក​​មាន​​​វាយ​​​ដំ​យ៉ាង​​សាហាវ​​​បណ្តាល​​ឲ្យ​របួស​​​ឈាមហូរស្រោចខ្លួន ព្រោះ​​តែ​រឿង​ដ៏គួរឲ្យ​ហួស​ចិត្ត​មួយ​នេះ! 

spot_img

ស្រ្តីជាកម្មករអនាម័យម្នាក់​ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ បន្ទាប់​ពី​នាង​បាន​រង​របួស​​ពី​ការ​វាយ​ដុំ​យ៉ាង​សាហាវ ដោយ​ស្រ្តី​​​ចិត្ត​​កំណាច​ម្នាក់ ដែល​បានផ្ទុះ​កំហឹង​ចំពោះនាងដែល​បាន​ធ្វើឲ្យទឹក​ប្រឡាក់​ប្រឡូក​ស្បែក​ជើង​តម្លៃ​ថ្លៃ​របស់​ខ្លួន នៅ​ឯផ្សារ​អាហារ​សមុទ្រ​ ស្ថិតក្នុង​ Sanya កោះ Hainan ប្រទេសចិន ។

អ្នកឈរមើល​ដែល​បាន​ឃើញ​​អំពើហិង្សា​នេះផ្ទាល់​ភ្នែក​ បាន​ BTime ថា ​ហេតុការណ៍នេះ​បានចាប់ផ្តើម​ នៅពេល​ស្រ្តីអនាម័យ​​​ដែល​ពុំត្រូវបាន​បញ្ចេញ​ម្នាក់នោះ ចៃដន្យ​ បានធ្វើសាចទឹក​ ដាក់លើ​ស្រ្តីអ្នកមាន​ម្នាក់ដែលកំពុង​ឈរ និង​វាក៏បាន​ធ្វើឲ្យ​ប្រឡាក់​ស្បែកជើង​របស់ស្រ្តីរូបនេះ ។ ប៉ុន្តែ បន្ទាប់​ពីបានដឹង​ថា ខ្លួនមានកំហុស ស្រ្តី​អនាម័យ​នោះ​ក៏​បានសុំទោស​ និង​និយាយថា នាងមិនបានដឹង​ថា ស្រ្តី​រូបនោះកំពុង​ឈរនៅទីនោះទេ ។

ទោះយ៉ាងណា ជំនួស​ឲ្យ​ការទទួល​យកនូវការសុំទោស ស្រ្តីចិត្តកំណាច​រូបនោះ​ ស្រាប់តែ​​ស្ទុះ​ទៅ​ប្រើ​អំពើហិង្សា​វាយ​ដុំនាង​នៅត្រង់​ក្បាលយ៉ាងសាហាវតែម្តង ។ ខណៈពេលនោះ ស្រ្តីអ្នកមានរូបនេះ នៅបាន​លឺ​ស្រែក​ខ្លាំងៗថា នឹងគ្មាន​ផ្លូវ​ស្រ្តី​អនាម័យ​ដ៏ថោកទាបនេះ​ សងសម្រាប់​ការខូចខាត​របស់ខ្ញុំឡើយ ព្រោះ​ស្បែកជើង​របស់​ខ្ញុំថ្លៃណាស់ ។

​បន្ទាប់ពីការវាយប្រហារ ខ្សែវីដេអូ​ឃ្លីប​ពី​ហេតុការណ៍នេះ ត្រូវបានដកហូតដោយប៉ូលីស ខណៈស្រ្តី​រងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាមួយរបួស​ឈាម​ហូរ​ស្រោចខ្លួន ។

អ្នកលេងអ៊ីនធើរណេត​ជាច្រើន​ បានបញ្ចេញកំហឹង​នូវអ្វី​ដែលបានកើតឡើង ។ អ្នក​លេងម្នាក់​បានខមិនថា៖ «ស្លៀកពាក់​ស្បែកជើង​សុទ្ធតែម៉ាកថ្លៃៗ ប៉ុន្តែ គ្មានបេះដូង និងក្តីមេត្តាអីសូម្បីបន្តិចឡើយ!» ៕ ចន្ទី

spot_img
×