Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​ជំនុំជម្រះ​ផ្តន្ទាទោស​បុរស​ម្នាក់​ជា​អាជីវករ​លក់ទំនិញ ​(Online)​ ដាក់ពន្ធនាគារ​ ២​ឆ្នាំ​ ពិន័យ ​២​លាន​រៀល ក្រោម​បទ​ចោទ ញុះញង់​បង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម ករណី​ផ្សាយ​ព័ត៌មាន​មិន​ពិត

​ភ្នំពេញ ៖ ការសម្រេច​ផ្តន្ទាទោស​អាជីវ​ករលក់​ទំនិញ​តាម​អន​ឡាញ​(Online)​មានឈ្មោះ​កួយ សំអាត ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រូបនេះ​បានសម្រេច​ដោយ លោក កេ​ត សុជាតិ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៧​ខែ សីហា​ឆ្នាំ​២០២០​នេះ បានសម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​នៅក្នុងពេល​សវនាការ​ជា​សាធារណៈ​នៅ​ចំពោះមុខ​ជន​ជាប់​តែម្តង​បន្ទាប់ពី​តុលាការ​បាន​រកឃើញ​ទោសកំហុស​ដូច​បទចោទប្រកាន់​។​

​តុលាការ​បាន​បញ្ជាក់ថា​មុនពេល​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ កូយ សំអាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នកលក់​ទំនិញ​តាម Online រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ដោយ​ប្រកាស​ទោស ដាក់ពន្ធនាគារ​ចំនួន​២​ឆ្នាំ​តែ​តម្រូវ​ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ត្រឹមតែ​១​ឆ្នាំ​ទោស​សល់​ព្យួរ ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល​បង់​ចូល​ថវិការដ្ឋ ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៤-៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

យោងតាម​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០០៩(​មាត្រា​៤៩៤​បទ​ញុះញង់​)​ការ​ញុះញង់​អាច​ត្រូវ​ផ្តន្ទាទោស​កាល​អំពើ​នោះ​ត្រូវបាន​ប្រព្រឹត្ត​៖១,​ដោយ​សំដី​តាម​ប្រភេទ​ណាក៏ដោយ ដែល​បានប្រកាស​នៅ​ទីកន្លែង​សាធារណៈ​ឬ​នៅក្នុងពេល​ប្រជុំ​សាធារណៈ​។ ២.​ដោយ​សំណេ​ឬ​គំនូ​ប្រភេទ​ណាក៏ដោយ​ដែល​ត្រូវបាន​ផ្សាយ​នៅក្នុង​ចំណោម​សាធារណជន​ឬ​តាំង​ឲ្យ​សាធារណជន​មើល​។​

ដោយឡែក​ចំណែក​មាត្រា​៤៩៥​បទ (​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស ជាអាទិ៍​)​វិញ​ត្រូវ​ផ្ត​ន្ទ​ទា​ទោស​ដាក់ពន្ធនាគារ​ពី​៦​ខែ​ដល់​២​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ដល់​៤​លាន​រៀល​ប្រសិន​ជាការ​ញុះញង់​នោះ​មិនមាន​ប្រសិទ្ធភាព​ទេ។​

​សូមបញ្ជាក់ថា ជនជាប់ចោទ​ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី​ញុះញង់​ប្រព្រឹត្ត​បទ ល្មើស​ជាអាទិ៍​រឿង COVID-19 ដែល​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​របស់ខ្លួន​នៅលើ Account Face book ឈ្មោះ «Tep Visal» ក្រោយ​បង្ហោះ​វីដេអូ​ឃ្លី​ប​ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​និង​ចាប់ខ្លួន​ដោយ​សង្ស័យ​ពីបទ​ញុះញង់​៕ ​ដោយៈ​ឡេង បញ្ញា​ឬ​ទ្ធិ​

×