នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe គ្រោងនឹងលាលែងពីតំណែង ព្រោះលោកមិនចង់បង្កបញ្ហាលំបាកដល់រដ្ឋាភិបាល ដោយសារតែបញ្ហាសុខភាពរ៉ាំរៃរបស់គាត់។ នេះបើតាមការរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK នៅថ្ងៃសុក្រនេះ។
លោកមានបញ្ហាជំងឺរលាកស្រោមពោះវៀន អស់រយៈពេលជាយូរមកហើយ និងបានធ្វើដំណើរទៅមន្ទីរពេទ្យចំនួន ២ដង ក្នុងរយៈពេលត្រឹមមួយអាទិត្យ កាលពីពេលថ្មីៗនេះ។
លោកនឹងធ្វើសន្និសីទ ដើម្បីប្រកាសពីការលាលែងរបស់លោក នៅល្ងាចថ្ងៃសុក្រនេះ។
លោក Abe បានធ្វើការឈប់សម្រាកចំនួន ៣ថ្ងៃនៅក្នុងខែនេះ ហើយកាលពីថ្ងៃទី ១៧ នេះ លោកបានធ្វើដំណើរទៅមន្ទីរពេទ្យ ដោយមិនមានការប្រកាស និងបន្តនៅទីនោះ អស់រយៈពេលជាង ៧ម៉ោងដើម្បីពិនិត្យសុខភាព។
លោកបានចូលពេទ្យជាលើកទី ២ នៅសប្តាហ៍បន្ទាប់ ដើម្បីឲ្យមានការពិនិត្យសុខភាពបន្ថែម ហើយនៅពេលនោះ គាត់និយាយថា គាត់មានបំណងធ្វើការងាររបស់គាត់។
សូមរំលឹកផងដែរថា កាលពីឆ្នាំ ២០០៧ លោកក៏ធ្លាប់បានលាលែង ពីតំណែងដែរដោយសារបញ្ហាសុខភាព និងមួយឆ្នាំក្រោយ ពេលមានរឿងអាស្រូវនៅក្នុងគណៈរដ្ឋមន្ត្រី៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ NHK