Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រុក​-​ក្រុង​ចំនួន​៥​នៅ​បាត់ដំបង បើកដាក់​ឲ្យ​ដំណើរការ នូវ​ឧបករណ៍ Chatbot និង​ឧបករណ៍​ឆ្លើយតប​សំឡេង​អន្តរ​កម្ម (IVR) សម្រាប់​បម្រើ​ដល់​សេវាកម្ម​នៃ​ច្រកចេញ​-​ចូល​តែមួយ ជា​លើកដំបូង ដែលជា​ជំនួយ របស់ USAID

​បាត់ដំបង ៖ អាជ្ញាធរខេត្ត​បាត់ដំបង និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ USAID ប្រចាំ​នៅ​កម្ពុជា បាន​បើកដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​ឧបករណ៍​Chatbot និង​ឧបករណ៍​ឆ្លើយតប​សម្លេង​អន្តរ​កម្ម​(IVR) ដែលជា​បច្ចេកវិទ្យា​ទំនើបកម្ម ក្នុង​ការជួយ​សម្រួល​សេវាកម្ម​ច្រកចេញ​-​ចូល​តែមួយ និង​ជួយ​សម្រួល​ដល់​ការលំបាក ដើម្បី​ផ្តល់នូវ​ព័ត៌មាន​ជាក់លាក់ ជូន​ដល់​ពលរដ្ឋ​ដែលមាន​តម្រូវការ​និង​មក​ទទួល​នូវ​សេវា​។​

​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ឧបករណ៍​Chatbot និង​ឧបករណ៍​ឆ្លើយតប​សំឡេង​អន្តរ​កម្ម​(IVR) ដែលជា​បច្ចេកវិទ្យា​ទំនើបកម្ម ក្នុង​ការជួយ​សម្រួល សេវាកម្ម​ច្រកចេញ​-​ចូល​តែមួយ និង​ជួយ​សម្រួល​ដល់​ការលំបាក និង​ដើម្បី​ផ្តល់នូវ​ព័ត៌មាន​ជាក់លាក់ ជូន​ដល់​ពលរដ្ឋ​ដែលមាន​តម្រូវការ និង​មក​ទទួល​នូវ​សេវា​។ ឧបករណ៍​បច្ចេកវិជ្ជា ដែល​បានដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ក្រុង​-​ស្រុក​ចំនួន​៥ ដែលជា​ជំនួយ​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ USAID ប្រចាំ​នៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅ​សាល​ប្រ​ចុំ​សណ្ឋាគារ ក្លាស់​ស៊ី​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោកស្រី វី​ណា រេ​ឌី ប្រធាន​ទីភ្នាក់ងារ​USAID ប្រចាំ​កម្ពុជា និង​លោក ឡិន ឌែ​ល​ហ្វូ​ន ដែលជា​នាយក​កម្មវិធី​នៃ​គម្រោង​ច្រកចេញ​-​ចូល​តែមួយ ព្រមទាំង លោកនាយក​គ្រប់គ្រង​ក្រុមហ៊ុន Nickl Global Solutions និង​ក្រុមហ៊ុន ដែលជា​ដៃគូ​រួមមាន​ក្រុមហ៊ុន InS_TEDD ilab Southeast Asia និង​វិទ្យាស្ថាន​គាំពារ​គោលនយោបាយ API ព្រមទាំង​វត្តមាន​អាជ្ញាធរ​ស្រុក​ក្រុង គោលដៅ​ទាំង​៥ ក្នុងនោះ​រួមមាន ក្រុង​បាត់ដំបង ស្រុក​មោងឫស្សី ស្រុ​ថ្មគោល ស្រុក​ប​វេ​ល និង​ស្រុក​កំរៀង​ផងដែរ​។​

​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ បាន​មានប្រសាសន៍ ចាត់ទុក​ការបើក​និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ តាមរយៈ​នៃ​ការសម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​បច្ចេកវិទ្យា​ទំនើបកម្ម​សម្រាប់​គម្រោង​នៃ​ច្រកចេញ​-​ចូល​តែមួយ ជាមួយ​ឧបករណ៍ Chatbot និង​ឧបករណ៍​ឆ្លើយតប​សំឡេង​អន្តរ​កម្ម (IVR) ដល់​ស្រុក​គោលដៅ​ទាំង​៥ ខាងលើនេះ គឺ​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​គណនេយ្យភាព​សង្គម សម្រាប់​ការផ្តល់សេវា និង​ជួយ​សម្រាល​ការងារ​ស្មុគស្មាញ​កន្លងមក នៅក្នុង​ការិយាល័យ​ច្រកចេញចូល​តែមួយ តាមរយៈ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន (OWSO-PEA) នាពេលនេះ​ព្រមទាំង​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​ជាក់លាក់ ដែលជា​តម្រូវការ​ក្នុងការ​ទទួល​នូវ​សេវា ពី​ច្រកចេញចូល​តែមួយ​នៅតាម​បណ្តា​ស្រុក​-​ក្រុង របស់ខ្លួន​។ ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងមហាផ្ទៃ បាន​កំណត់ដោយ​ដាក់ឱ្យ​ដំណើរការ​សាកល្បង នូវ​ការិយាល័យ​ច្រកចេញ​-​ចូល​តែមួយ ក្នុង​ក្រុង​ចំនួន​២ មុនគេ គឺ​ការិយាល័យ​ច្រកចេញ​-​ចូល​តែមួយ​ក្រុង​បាត់ដំបង និង​ក្រុង​សៀមរាប ដោយមាន​ការគាំទ្រ​និង​ការជឿទុកចិត្ត ពី​ប្រជាពលរដ្ឋ​នៃ​ក្រុង​ទាំង​២​នេះ​។ ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូវ​ការបង្កើត​ការិយាល័យ​ច្រកចេញ​-​ចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ ព្រមទាំង​បានដាក់​ឱ្យ​ដំណើរ​ជា​បន្តបន្ទាប់​ប្រមាណ​ជាង ១១៥​ក្រុង ស្រុក ខណ្ឌ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ​។ ដោយឡែក នៅក្នុង​ខេត្តបាត់ដំបង គឺមាន​ការិយាល័យ​ច្រកចេញ​-​ចូល​តែមួយ មាន​ចំនួន​១០​ក្រុង​ស្រុក ហើយ​នៅសល់ ៤​ស្រុក​ទៀត ដែល​កំពុងតែ​អនុវត្តតាម​យន្តការ​ច្រកចេញចូល​តែមួយ​។​

​លោកស្រី​ប្រធាន​ទីភ្នាក់ងារ​UDAID ប្រចាំ​កម្ពុជា និង​ជា​ម្ចាស់​គម្រោង​សម្រាប់​ច្រកចេញចូល​តែមួយ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា សារប្រយោជន៍​ពី​ការដាក់​ឲ្យ​ដំណើរការ​គម្រោង​នេះ គឺ​វា​ពិតជា​ផ្តល់នូវ​ផលប្រយោជន៍​រួម ក្នុង​ការជួយ​ដល់​ពលរដ្ឋ​ដែលមាន​តម្រូវការ ដើម្បី​មក​ទទួល​សេវា​និង​ពី​លក្ខខណ្ឌ​ចាំបាច់ ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ត្រៀម​រៀបចំ និង​បាន​យល់ដឹង​ជាមុន​នូវ​ឯកសារ​ពាក់ព័ន្ធ មុន​និង​យកមក​កាន់​ច្រកចេញចូល​តែមួយ ដើម្បី​ទទួល​នូវ​សេវា​បាន​ឆាប់រហ័ស និង​បញ្ឈប់​ពី​ភាពស្មុគស្មាញ ធ្លាប់​កើតមាន​កន្លងមក ដោយ​គ្រាន់តែ​ឆែក​ទូរស័ព្ទដៃ​ធម្មតា​របស់ខ្លួន តាមរយៈ​លេខ​កូដ​ណែនាំ គឺ​និង​អាច​ទទួលបាន​នូវ​ព័ត៌មាន​ដែល​ខ្លួន ចង់ដឹង​នៅលើ​ទូរស័ព្ទដៃ​ធម្មតា ឬក៏​នៅលើ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ជាដើម គ្រប់​ព័ត៌មាន​ដែល​ទាក់ទិន​ជា​តម្រូវការ​នៅ​របស់ខ្លួន ជាមួយនឹង​ច្រកចេញ​-​ចូល​តែមួយ របស់​ស្រុក​-​ក្រុង​របស់ខ្លួន​។ ការបង្កើតឡើង​នូវ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នេះ ដើម្បី​បង្ខិត​ការផ្តល់សេវា​រដ្ឋបាល​ឲ្យ​នៅ​កៀក​ជិត​នឹង​ប្រជាពលរដ្ឋ ដោយ​បង្ក​នូវ​ភាពងាយស្រួល ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល​និង​គុណភាព តម្លាភាព​និង​ឆ្លើយតបបាន​ទាន់ពេលវេលា ឆ្លើយតប​ទៅ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​៕ ដោយ ៖ អ៊ុង​សា​រុំ​

×