Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ហ្វេ​ស​ប៊ុ​ក​ទទួលស្គាល់​កំហុស​ក្នុងការ​ខកខាន​លុប​ផេ​ក​កងជីវពល​ចេញ ក្រោយ​មានការ​បាញ់ប្រហារ​អំឡុង​ការតវ៉ា​ប្រឆាំង​ប៉ូលិស​

​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក លោក Mark Zuckerberg បានទទួល​ខុសត្រូវ និង​ដាក់​កំហុស​លើ​ក្រុមហ៊ុន​លោក ដោយសារ​ការខកខាន​ក្នុងការ​លុប​ហ្វេ​ស​បុក​ផេ​ក និង​ព្រឹត្តិការណ៍​របស់​ក្រុម​ជីវពល មុនពេល​មនុស្ស​ចំនួន ២​នាក់​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ការតវ៉ា​ក្នុង​ទីក្រុង Kenosha​។​

​លោក​និយាយថា វា​គឺជា​កំហុស​ដ៏​ធំ​ផ្នែក​ប្រតិបត្តិការ​។​

​លោក​បាន​និយាយ​ក្នុង​វីដេអូ​ទៅកាន់​បុគ្គលិក​ថា ហ្វេ​ស​បុក​ផេ​ក និង​ព្រឹត្តិការណ៍​របស់​ក្រុម​នោះ​រំលោភ​គោលការណ៍​របស់​ហ្វេ​ស​ប៊ុ​ក ហើយ​ដូច្នេះ​គួរតែ​ត្រូវបាន​លុបចេញ បន្ទាប់ពី​មានការ​ប្តឹង​ជាច្រើន​ទាក់ទង​នឹង​លក្ខណៈ​ហឹ​ង្សា​របស់​ក្រុម​នោះ​។​

​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​នេះ បាន​លុបចោល​ផេ​ក​របស់​កង​ឆ្មាំ Kenosha និង​បញ្ជី​ព្រឹត្តិការណ៍ មួយថ្ងៃ​ក្រោយពេល​មានការ​បាញ់ប្រហារ​។​

​កាលពី​ថ្ងៃ​ពុធ ក្រុមហ៊ុន​ហ្វេ​ស​បុក​បានធ្វើការ​លុប​គ​ណ​នេ​យ្យ​របស់​ក្មេង​ជំទង់​ម្នាក់ ដែល​រង​ការចោទប្រកាន់​ពីបទ​បាញ់ប្រហារ​យ៉ាង​សាហាវ​ក្នុងអំឡុង​ការតវ៉ា​។

​យុវជន​វ័យ ១៧​ឆ្នាំ​នោះ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ឃាតកម្ម ក្រោយពេល​មនុស្ស​ចំនួន ២​នាក់​ត្រូវបាន​បាញ់សម្លាប់ និង​អ្នក​ទី ៣​រងរបួស អំឡុងពេល​មានការ​តវ៉ា​ប្រឆាំង​ប៉ូលិស នៅក្នុង​ទីក្រុង Wisconsin កាលពី​យប់​ថ្ងៃ​អង្គារ​។​

​ហ្វេ​ស​បុក​លើកឡើងថា “​យើង​បានកំណត់​ការបាញ់ប្រហារ​នេះ​ជា​អំពើ​ឃាតកម្ម​ដ៏​ធំ និង​បានធ្វើការ​លុប​គណនី​ជន​បាញ់ប្រហារ​នោះ​ចេញពី​ហ្វេ​ស​បុក និង​អ៊ី​ន​ស្តា​ក្រាម (Instagram)”​។​

​មនុស្ស ២​នាក់​បាន​ស្លាប់​អំឡុង​តវ៉ា​ក្នុង​ទីក្រុង Kenosha ដែល​ការតវ៉ា​បាន​ផ្ទុះ​ឡើយ​បន្ទាប់ពី​ប៉ូលិស​បានធ្វើ​ការបាញ់​បុរស​ស្បែក​ខ្មៅ​ម្នាក់ ចំ​ក្រោយខ្នង​ជាច្រើន​គ្រាប់​។​

​លោក Mark Zuckerberg និយាយថា មិនមាន​ភ​ស្ថុ​តាង​ណាមួយ​បញ្ជាក់ថា ខ្មាន់កាំភ្លើង​នោះ​តាមដាន (Follow) ផេ​ក Kenosha Guard ឡើយ​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×