Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លែឈើ​ទាំងនេះ​ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ខ្លួន​

​ជំងឺ​ស​សៃ​ឈាម​បេះដូង​កើនឡើង​ជា​លំដាប់​មកទល់​សព្វថ្ងៃនេះ ហើយ​កត្តា​ហានិភ័យ​ចម្បង​មួយ​នៃ​ជំងឺ​នេះ បណ្ដាលមកពី​ការកើនឡើង​នូវ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ក្នុង​ឈាម​។ ប៉ុន្តែ​កុំ​បារម្ភ​! ក៏​ព្រោះ​អ្នក​អាច​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ដោយ​គ្រាន់តែ​រួមបញ្ចូល​ផ្លែឈើ​មួយចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គួបផ្សំ​ជាមួយ​ការ​មាន​របប​អាហារ​សុខភាព​ល្អ ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ និង​បញ្ឈប់​ទម្លាប់​ដែល​បង្កើន​ហានិភ័យ នៃ​បញ្ហា​បេះដូង​រួមមាន​ការជក់បារី ទទួលទាន​គ្រឿង​ស្រវឹង ធាត់​ជ្រុល ស្ត្រេ​ស ជាដើម​។ ថា​តើ​ផ្លែឈើ​ទាំងនោះ​មាន​អ្វីខ្លះ​?

១. ផ្លែ​ជម្ពូ​

​នេះ​ក៏​ព្រោះតែ​ផ្លែ​ជម្ពូ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​។ នៅពេល​រួមបញ្ចូល​ជាមួយ​សារធាតុចិញ្ចឹម​ផ្សេងទៀត ផ្លែ​ជម្ពូ​អាចជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​គួរឱ្យកត់សម្គាល់​។ ហើយ​ការរក្សាបាន​នូវ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ត្រឹមត្រូវ​ក្នុង​ឈាម​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផ្សេងៗ​។​

២. ផ្លែស្វាយ​

​ផ្លែស្វាយ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C សារធាតុ pectin និង​ជាតិ​ស​សៃ​។ ដូច្នេះ​ការទទួល​ទាន​ផ្លែស្វាយ​អាច​ទប់ស្កាត់​ការប្រមូលផ្ដុំ នៃ​មូ​លេ​គុល​ខ្លាញ់​មិនឱ្យ​ស្ទះ​ក្នុង​ស​សៃ​ឈាម ហើយក៏​ជួយ​គ្រប់គ្រង​និង​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​ចាំបាច់​សម្រាប់​សុខភាព​ស​សៃ​ឈាម​បេះដូង​។​

៣. ផ្លែ​បឺ​រ​

​ទោះបី​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់ ប៉ុន្តែ​ជា​ប្រភេទ​នៃ​ជាតិ​ខ្លាញ់​ល្អ ហើយ​អាចជួយ​ធ្វើ​ឲ្យ​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​មាន​ភាពប្រសើរឡើង ដោយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រឹមត្រូវ​ក្នុង​ឈាម​អាចជួយ​បំបាត់​ការស្ទះ​ក្នុង​ស​សៃ​ឈាម​។ ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​នៃ​វីតាមីន E ដែល​អាច​បញ្ឈប់​អុកស៊ីតកម្ម​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ផងដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​បឺ​រ​ម្ខាង​រាល់ថ្ងៃ​ជាប្រចាំ ដើម្បី​ចៀស​ផុតពី​បញ្ហា​ស្ទះ​ស​សៃ​ឈាម​។​

៤. ផ្លែ​ល្ហុង​

​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ ដែល​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ ម្យ៉ាងវិញទៀត​ល្ហុង មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដ៏​មាន​ប្រយោជន៍​ដូចជា lycopene និង beta-carotene​។ សារធាតុ​ទាំងនេះ​ធ្វើការ​រួមគ្នា ដើម្បី​ការពារ​ការ​ស្រូបយក​អុកស៊ីហ្សែន​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ប្រព័ន្ធ​សរសៃឈាម​បេះដូង​។ ល្ហុង​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន B វីតាមីន C និង​វីតាមីន E ដែល​ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​នៃ homocysteine ក្នុង​លំហូរ​ឈាម​ដែល​ទប់ស្កាត់​ហានិភ័យ នៃ​ជំងឺ​បេះដូង​គួរឱ្យកត់សម្គាល់​។​

៥. ប៊ិ​គួ​ក​

​នេះ​ក៏​ព្រោះតែ​មើម​ប៊ិ​គួ​ក​គ្មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើយ ដូច្នេះ​ការទទួល​ទាន​វា​មិន​បង្កបញ្ហា​ស្ទះ​សរសៃឈាម​នោះទេ​។ ម្យ៉ាងវិញទៀត​ប៊ិ​គួ​កមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប៉ូ​តា​ស្យូ​ម និង​ជាតិ​ស​សៃ​ដែល​ជួយ​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល ព្រមទាំង​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ព​ស់បាន​យ៉ាង​ប្រសើរ​។ ហើយ​ដូចដែល​បានដឹង​កន្លងមក​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​កត្តា​ចម្បង​នៃ​បញ្ហា​ជំងឺ​បេះដូង​។​

៦. ប្ល៊ូ​បឺ​រី​

​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពិសេស​សារធាតុ anthocyanins ដែលមាន​វត្តមាន​ក្នុង​ផ្លែ​ប្ល៊ូ​បឺ​រី​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​និង​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​អ្នកនឹង​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​

៧. ផ្លែក្រូច​

​នោះ​ក៏​ព្រោះតែ​ក្រូច​មាន​ផ្ទុក​សារធាតុ Polymethoxylated Flavones (PMFs) ដែល​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ ម្យ៉ាងវិញទៀត​ក្រូច​ក៏​ជា​ប្រភព​នៃ​សារធាតុ Hesperidin ដែល​ជួយ​ការពារ​ស​សៃ​ឈាម​ពី​ការស្ទះ​តាមរយៈ​ការពង្រឹង​សុខភាព​នៃ​កោសិកា​ផងដែរ​។ ដូច្នេះ​ការទទួល​ទាន​ក្រូច​ជាប្រចាំ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យកត់សម្គាល់​។​

៨. ផ្លែ​ប៉ោម​

​ជា​ប្រភព​នៃ​សារធាតុ quercetin និង​ជាតិ​ស​សៃ ព្រមជាមួយ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​ប្រសើរ​បំផុត សម្រាប់​រក្សា​លើកកម្ពស់​សុខភាព​បេះដូង​ជៀសផុត ពី​ជំងឺ​គួរអោយ​ព្រួយបារម្ភ​ផ្សេងៗ​។​

៩. ម​ង្ឈុ​ត​

​ការទទួល​ទាន​ផ្លែ​មង្ឃុត​អាចជួយ​កាត់បន្ថយ​ហានិភ័យ នៃ​បញ្ហា​គាំងបេះដូង​គួរឱ្យកត់សម្គាល់ តាមរយៈ​ការរក្សា​អត្រា​ចង្វាក់បេះដូង​ប្រក្រតី​។ ការទទួល​ទាន​ផ្លែ​មង្ឃុត​ក៏​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ក្នុង​រាងកាយ​ដែល​នេះ​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​

១០. ទំពាំងបាយជូរ​

​ទំពាំងបាយជូរ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ quercetin ដែល​ជួយ​ទប់ស្កាត់​កូ​ឡេ​ស្តេ​រ៉ូ​ល មិនឱ្យ​មានការ​កកស្ទះ​ក្នុង​សរសៃឈាម​៕

​ប្រភព​៖ health.com.kh​

×