Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស​បង្កើត​ចិត្ត​តិរច្ឆាន​ញៀន​ថ្នាំ យក​កាំបិត​កាត់​ក្បាល​ម្តាយ ចាប់បាន​ហើយ​នៅ​ខណ្ឌ​សែន​សុខ​

​ភ្នំពេញ​៖​កូនប្រុស​បង្កើត​ចិត្ត​តិរច្ឆាន​យក​កាំបិត​កាត់​ក្បាល​ម្តាយ​របស់ខ្លួន ក្នុង​បុរី​សឡា​៣ នៅ​ចំណុច​ខាងកើត​ពេទ្យ​មូល​មិត្ត ភូមិ​ចោមចៅ​៣ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២០ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ នៅ​ដីឡូត៍​មួយកន្លែង ក្រោយ​សាកលវិទ្យាល័យ IU នៃ​ខណ្ឌ​សែន​សុខ ។

​នេះ​បើតាម​សម្ដី​ប្អូនស្រី​ម្នាក់​ដែលជា​អ្នក​ប្រទះឃើញ​ភិនភាគ​ជនសង្ស័យ​ខាងលើ មាន​សភាព​អាក្រាតកាយ បាន​ដើរកាត់​តាមផ្លូវ​ម្ដុំ​មុខផ្ទះ រួច​ដើរទៅ​ក្នុង​ដីឡូត៍​មួយកន្លែង ក្រោយ​សាកលវិទ្យាល័យ IU នៃ​ខណ្ឌ​សែន​សុខ ហើយ​បានផ្ដល់​ព័ត៌មាន​ឲ្យ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បានដឹង បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​កម្លាំង​ចុះទៅ​ពិនិត្យមើល​ភ្លាម ដោយមាន​ទាំង​លោក ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​កំពុង​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅដល់ ជនសង្ស័យ​មាន​សភាព​អាក្រាតកាយ និង​បម្រុង​ចងក​សម្លាប់ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ទៅដល់​ទាន់​ក៏​ចាប់​ឃាត់ខ្លួន​បានតែ​ម្ដង ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ឲ្យ​ដឹងថា ជនដៃដល់​ត្រូវ​កម្លាំង​ជំនាញ​ចាប់ខ្លួនបាន​ហើយ ពេល​កំពុង​រត់គេចខ្លួន ហើយ​ជនដៃដល់​បម្រុង​ធ្វើ​សកម្មភាព​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​សហការ​រវាង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន និង​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ជនដៃដល់​ឈ្មោះ អ៊ា​ម សំណាង អាយុ​៣២​ឆ្នាំ ជា​មនុស្ស​សរសៃប្រសាទ​។​

​គួរ​ជម្រាប​ថា នៅវេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​មិញ​នេះ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង ដោយ​កូន​សម្លាប់​ម្ដាយបង្កើត​ខ្លួនឯង​ដោយ​កាត់​ក្បាល​ចេញពី​ខ្លួន ស្ថិតក្នុង​បន្ទប់​ជួល សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ននេះ ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ម្ចាស់​ករណី ដើម្បី​បន្ត​នីតិវិធី ៕​ដោយ៖មីដា


×