Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​តៃវ៉ាន់​អាយុ ៣​ឆ្នាំ​ម្នាក់​ជាប់​ខ្សែ​ខ្លែង​ ហោះ​ឡើងទៅ​អាកាស តែ​ធ្លាក់ចុះ​មកវិញ​ដោយ​សុវត្ថិភាព​(វីដេអូ)

spot_img

​ក្មេងស្រី​អាយុ ៣​ឆ្នាំ​ម្នា​ក់នៅ​តៃវ៉ាន់ បាន​ជាប់​នឹង​ខ្សែ​ខ្លែង និង​បាន​បោះ​ឡើង​ទៅលើ​អាកាស​កម្ពស់​ជាច្រើន​ម៉ែត្រ មុនពេល​ធ្លាក់ចុះ​មកវិញ​ដោយ​សុវត្ថិភាព​។​

​ក្មេងស្រី​ដែល​គេ​មិន​ស្គាល់ឈ្មោះ​រូបនោះ បាន​ចូលរួម​ក្នុង​ពិធី​បង្ហោះ​ខ្លែង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ នៅក្បែរ​មាត់ទន្លេ​នៃ​ទីក្រុង Nanliao ហើយ​នាង​ជាប់​ខ្សែ​ខ្លែង​យក្ស​ដែលមាន​កន្ទុយ​យ៉ាង​វែង​ពណ៌​ទឹកក្រូច​។​

​បើតាម​វីដេអូ​ដែល​ថត​បាន​ដោយ​អ្នកចូលរួម បាន​បង្ហាញថា ក្មេងស្រី​នោះ​ត្រូវ​ខ្សែ​ខ្លែង​យក្ស​រលាស់​ជាច្រើន​ដង នៅលើ​អាកាស​អស់​រយៈពេល​ប្រហែល​កន្លះ​នាទី មុនពេល​នាង​ធ្លាក់​ចុះមក​ដី​វិញ​ដោយ​សុវត្ថិភាព ដោយមាន​មនុស្ស​ជាច្រើន​នៅ​ខាងក្រោម​។​

​សារព័ត៌មាន​ចុះផ្សាយ​ថា ក្មេងស្រី​នោះ​ភ័យខ្លាច ប៉ុន្តែ​នាង​មិនមាន​របួស​អ្វី​ឡើយ​ក្នុង​ហេតុការណ៍​នោះ​។​

​អាជ្ញាធរ​ក៏បាន​ធ្វើការ​ផ្អាក​ពិធី​បង្ហោះ​ខ្លែង ក្រោយពេល​មាន​ហេតុការណ៍​នោះ​កើតឡើង​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AP/CNA​


spot_img
×