ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេលមួយថ្ងៃ គឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០កើតឡើង ៨លើក(យប់៦លើក) បណ្តាលឲ្យបុរសស្លាប់៤នាក់និងរបួសធ្ងន់ស្រាល៨នាក់(ស្រី២នាក់) ។
អ្វីដែលបានឆក់យកជីវិតបុរសទាំង៤នាក់ គ្រោះថ្នាក់ករណីគ្រោះទោចក្រយានយន្ត(ម៉ូតូ) ស្លាប់ទាំង៤នាក់ របួសធ្ងន់៤នាក់ របួសស្រាល ១នាក់ , យានផ្សេងៗ របួសធ្ងន់ ១នាក់ របួសស្រាល១នាក់ ។ មូលហេតុគ្រោះថ្នាក់ ៖ ល្បឿន ៣លើក ស្លាប់១នាក់, មិនគោរពសិទ្ធិ២លើក, មិនប្រកាន់ស្តាំ១លើកស្លាប់១នាក់, បត់គ្រោះថ្នាក់២លើកស្លាប់២នាក់ ។
ដោយឡែកលទ្ធផលត្រួតពិនិត្យមធ្យោបាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ៖ មធ្យោបាយចូលគោលដៅសរុប៣៨៩៨គ្រឿង ម៉ូតូ២៨៨១គ្រឿង ។ មធ្យោបាយល្មើសសរុបមានចំនួន៧៤០គ្រឿង ម៉ូតូ៥៤៩គ្រឿង ។ មធ្យោបាយពិន័យចំនួនសរុបមាន៧៤០គ្រឿង ម៉ូតូ៥៤៩គ្រឿង ៕ ដោយ ៖ ឡេងបញ្ញាឬទ្ធិ