ទោះបីជាអ្នកស្រឡាញ់កូនយ៉ាងណាក៏ដោយ បើអ្នកមិនចង់ឲ្យកូនមានអនាគតមិនល្អ អ្នកគួរតែចៀសកុំធ្វើរឿងទាំង៣នេះឲ្យសោះ។ តើមានអ្វីខ្លះទៅ?
— អ្នកមិនគួរតែងតែបំពេញបំណងរបស់គេទេ ដោយគេចង់បានអ្វី អ្នកឲ្យគេនូវរបស់នោះ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យកូនអ្នកខូចបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែចេះថ្លឹងថ្លែងមើលថា រឿងណាគួរតែបណ្តោយតាម រឿងណាគួរតែបដិសេធ។
— អ្នកមិនគួរទុកកូនជារបស់ទាំងអស់របស់អ្នកឡើយ។ នៅពេលដែលអ្នកតែងតែធ្វើគ្រប់យ៉ាងដើម្បីគេ នោះគេនឹងមិនអាចលូតលាស់បានឡើយ។ ដូចនេះ បើអ្នកចង់ឲ្យគេមានអនាគតល្អ អ្នកមិនគួរធ្វើដើម្បីគេច្រើនពេកឡើយ ទើបគេដឹងពីភាពលំបាកនៃជីវិត។
— ទោះបីជាអ្នកស្រឡាញ់កូនយ៉ាងណាក៏ដោយ ក៏មិនគួររស់នៅជាមួយគេដែរបើអ្នកមានលទ្ធភាព ព្រោះនៅពេលដែលគេមានប្តី ឬប្រពន្ធ នឹងអាចកើតមានរឿងច្រើន។ ម្យ៉ាងទៀត មានកូនខ្លះក៏ទុកអ្នកម្តាយជាអ្នកបម្រើផងដែរ ដោយប្រើអ្នកឲ្យធ្វើនេះធ្វើនោះមិនចេះចប់ឡើយ ព្រោះគេអាងគេមានលុយមកចិញ្ចឹមអ្នក៕
ប្រភព៖ health.com.kh