Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ពិឃាត​អា​មេ​រិច​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ចាំ​ពេល​កំពុង​តានតឹង​ជាមួយនឹង​ចិន​

​ក្រសួងការពារជាតិ​តៃវ៉ាន់​បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា នាវាចំបាំង​របស់​អា​មេ​រិច​បាន​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។ នេះ​ជាការ​ធ្វើដំណើរ​កាត់​កោះ​តៃវ៉ាន់​លើក​ទី ២​ក្នុង​រយៈពេល​ត្រឹម ២​សប្តាហ៍ ចំពេល​ដែល​អា​មេ​រិច​និង​ចិន​កំពុងមាន​ភាព​តានតឹង​នឹង​គ្នា​។​

​ក្រសួង​បញ្ជាក់ទៀតថា នាវា​ពិឃាត​អា​មេ​រិច ដែល​មិន​ស្គាល់ឈ្មោះ បានធ្វើ​ដំណើរ​នៅក្នុង​ទិសដៅ​ខាងត្បូង​ចូល​តាម​ច្រក​ស​មុ​ត្រ​តៃវ៉ាន់ និង​បាន​បន្តដំណើរ​ទៅ​ភាគខាងត្បូង​។​

​នោះ​ជាការ​ធ្វើ​បេសកកម្ម​ធម្មតា​របស់​ធានា​អា​មេ​រិច ហើយ​ស្ថានភាព​នៅ​ធម្មតា​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី ១៨ ខែសីហា​នេះ នាវា​ពិឃាត​មាន​បំពាក់​មី​ស៊ី​ល USS Mustin បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ប្រតិបត្តិការ​នោះ​ត្រូវបាន​យោធា​ចិន​ហៅថា​ជាការ​សកម្មភាព​ដ៏​គ្រោះថ្នាក់​ខ្លាំង​។​

​ទាំង​ចិន និង​អា​មេ​រិច​បានធ្វើ​សកម្មភាព​យោធា​នៅក្នុង​តំបន់ ទាំង​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ និង​ដែនទឹក​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen បានធ្វើការ​ព្រមាន​កាល​ពី​សប្តាហ៍​មុន​ថា ហានិភ័យ​នៃ​ការប៉ះទង្គិច​គ្នា​ផ្នែក​យោធា​កំពុង​កើនឡើង​ខ្លាំង​។​

​ចិន​ប្រកាសថា តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ដែល​នឹងត្រូវ​ធ្វើការ​រួបរួមគ្នា​វិញ​នៅ​ថ្ងៃ​ណាមួយ ខណៈ​តៃវ៉ាន់​មិន​ព្រម​ទទួលយក​គោលការណ៍​របស់​ចិន​ឲ្យ​អនុវត្ត​គោលការណ៍ “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” និង​បានប្រកាសថា ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​រួចទៅហើយ​៕

ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

 

×