Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្ត​បន្ទាយមានជ័យ កំពុង​ចាត់​លើ​នាយរង​ប៉ុស្តិ៍នគរបាល​និមិត្ត ដែល​បាញ់​យុវជន​ម្នាក់ ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​, នគរបាល​រូបនោះ​ថា​បាញ់​ការពារ​ខ្លួន​

spot_img

​បន្ទាយមានជ័យ ៖ ជនសង្ស័យ​ឈ្មោះ​ឬ​ទ្ធី ពិសិដ្ឋ អនុ​សេនី​ទោ (​ស័ក្តិ​២) ជា​នាយករង​ប៉ុស្តិ៍នគរបាល​និមិត្ត ខេត្តបន្ទាយមានជ័យ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដើម្បី​សាកសួរ​ពី​ករណី​សង្ស័យ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដោយបាន​បាញ់រះ​ទៅលើ​យុវជន​រងគ្រោះ​ម្នាក់ របួស​ខ្នង និង​ទ្រូង​ចាត់ការ​ទៅតាម​ច្បាប់​។​

​យោងតាម​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថា ជនរងគ្រោះ​មានឈ្មោះ​នាង មករា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ ជា​សិស្សសាលា រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ រងរបួស កំពុង​សម្រាក់​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​។

​លោក​អាត់ ខែម ស្នងការ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​រងរបួស ដោយសារ​គ្រាប់កាំភ្លើង​ចំនួន​១​គ្រាប់ ពិតមែន កាលពី​យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ត្រូវចំ​ពីក្រោយ​ខ្នង​បៀម​គ្រាប់ នៅក្រោម​គាក​ខាងស្តាំ​។ លោកស្នងការ​ខេត្ត​បន្តថា ក្រោយពេល​ទទួលបាន​ព័ត៌មាន ពី​ការបាញ់បោះ​បង្ក​របួសស្នាម សមត្ថកិច្ច​ក៏បាន​ចុះទៅ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នាំមក​កាន់​ស្នងការ​ខេត្ត​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត បន្ត​នីតិវិធី​ចាត់ការ​តាមច្បាប់​។​

លោក​ស៊ុំ ច័ន្ទ​គា មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្តបន្ទាយមានជ័យ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​ប៉ូលិស​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​និមិត្ត​Idol​របស់ខ្ញុំ ខាង​បាញ់​ពលរដ្ឋ​ពីក្រោយ លើកឡើងថា ការពារ​ខ្លួន ដែល​ប្រព្រឹត្តិ​ឡើង​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​មិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត នោះ ត្រូវបាន​ចាប់ខ្លួន នឹង​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០២០​វេលា រសៀល ។ តែ​មិនទាន់​ដឹង​ច្បាស់​ថា ដល់​តុលាការ​ហើយ​ឬ​នៅ ហើយ​តុលាការ​សម្រេច​យ៉ាងណាទេ ។ ល្អ​ណាស់ ចំណាត់ការ​របស់​ឯក​ឧ​ត្ត​ម​ព្រះរាជអាជ្ញា មិន​ឲ្យ​ផុត​អាជ្ញា​យុ​កាល បទល្មើស​ជាក់ស្តែង​”​។​

​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា ដែល​បាន​ចុះ​ស៊ើបអង្កេត​រឿងនេះ​មានប្រសាសន៍ប្រាប់​អ្នកកាសែត​ថា ការបាញ់​ប្រជាពលរដ្ឋ​បែបនេះ ជា​អំពើ​មនុស្សឃាត​ដោយ​ចេតនា​ក៏ប៉ុន្តែ​ជា​សំណាងល្អ​ដែល​យុវជន​រួប​នោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ទាន់ពេលវេលា​មិន​បណ្តាល​ឲ្យ​ស្លាប់ ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ចាត់​វិធាន​រឿងនេះ​តាមច្បាប់​ជាបន្ទាន់ ដោយ​មិនអាច​លើកលែង​បានឡើយ​។ លោក​បញ្ជាក់ថា ប្រសិនបើ​អាជ្ញាធរ​មិន​ចាត់វិធានការ​រឿងនេះ​ទេ គឺជា​ការអនុវត្ត​ច្បាប់​ស្តង់ដារ​២ ដោយ​ផ្ដន្ទាទោស​ចំពោះតែ​ជនក្រីក្រ និង​គ្មាន​អំណាច ចំណែក​អ្នកមាន​លុយ និង​មានអំណាច​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​៖ « អីចឹង​បាញ់​ចំ​ពីក្រោយ​ទៀត​អីចឹង​ចេតនា​គឺ​ចង់បាន​លទ្ធផល​គឺ​ជនរងគ្រោះ​ស្លាប់​។ អីចឹង​បើ​ជនរងគ្រោះ​ស្លាប់ ឬ​របួស​ធ្ងន់ធ្ងរ​ណាមួយ​នេះ​គឺជា​ការផ្ដើម​ចេញ​អំពី​អំពើ​ទុច្ចរិត​របស់​សមត្ថកិច្ច​។ អីចឹង​ទាំងអស់​នេះហើយ​ដែល​ខាង​សមាគម​អាដហុក​បានទទួល​ពាក្យបណ្ដឹង​របស់គាត់​ហើយ ហើយ​បាន​ស៊ើបអង្កេត​ទៅលើ​រឿង​ហ្នឹង ហើយក៏​បាន​អន្តរាគមន៍​ខ្លះៗ​ទៅតាម​តេ​ឡេ​ក្រាម​ជាមួយ​ព្រះរាជអាជ្ញា​ដែរ ដើម្បី​ឱ្យជួយ​ចាត់ការ​រឿងនេះ ដើម្បី​កុំឱ្យ​ជន​ប្រព្រឹត្ត​ដែលជា​សមត្ថកិច្ច​ហ្នឹង​រួចខ្លួន ចេះតែ​សុខ​ផុតពី​សំណាញ់​ច្បាប់​។​»

​សមត្ថកិច្ច​ថា ជនសង្ស័យ​រាលកៃ​កាំភ្លើង​ត្រូវចំ​ក្មេង​ទំនើង មុខសញ្ញា​ចាស់​ប្រើប្រាស់​ថ្នាំញៀន​ចំណែក​អ​ណា​ព្យាបាល ថា​កូន​គាត់​ពុំមែន​ជា​ក្មេង​ទំនើង​អ្វី​ទេ ។

​បណ្តាញ​សង្គម​បានលើកឡើង​ជា​មតិ​ថា ក្រុម​អ្នក​ធ្លាប់ប្រើ​ប្រាស់​អាវុធ បាន​លើកឡើងថា សមត្ថកិច្ច គប្បី​ទុកដាក់​អាវុធ​ឲ្យ​បាន​ត្រឹមត្រូវ តាម​ក្បួនខ្នាត របស់​កងកម្លាំង​រាជរដ្ឋាភិបាល មិនមែន​ឲ្យ​តែមាន​លុយ​ចេះតែ​នាំ​គ្នីគ្នា ទិញ​កាំភ្លើង​មក​ប្រើ​ប្រសេចប្រសាច​ដូចនេះ​ទេ ហើយ​អ្វីដែល​ប្រឈមមុខ​នោះ គឺ​មិនចេះ​ប្រើប្រាស់​អាវុធ​ឲ្យ​ត្រូវ​តាម​សភាពការណ៍​ជាក់ស្តែង​ទៀតផង ។​

​ក្រុម​អ្នកជំនាញ​ផ្នែក​អាវុធ​បាន​លើកឡើងថា អ្នកចេះ​ប្រើ​អាវុធ ដូច​គ្រូបង្រៀន​ដែល​ចេះ​ប្រើ​សៀវភៅ​អីចឹង​ដែរ ។​
​ក្រុម​អង្គការ​សង្គម​ស៊ីវិល ទ​ទួ​ច​ឲ្យ​មានការ​ស៊ើប​អ​ង្គេ​ត​លើ​ករណី​ផ្ទុះអាវុធ ដែល​បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​នៅ​សង្កាត់​និមិត្ត នា​ថ្ងៃទី​២៧ ខែសីហា ២០២០​កន្លងទៅនេះ ។​

​សូមបញ្ជាក់ថា នៅ​ក្រុង​ប៉ោយប៉ែត​នេះ ករណី​រាលកៃ​អាវុធ​ហាក់​កើតមាន​ញាប់​ពេក​ហើយ រហូត​មាន​សមត្ថកិច្ច​ខ្លះ​ស្បថ​លែង​ចង់​ប៉ះពាល់​អាវុធ​ទៀតផង​។ ដូច​ករណី ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​ស្តង់​តា​ងួន ក្រុង​ប៉ោយប៉ែត បុរស​ម្នាក់​ស្លាប់ ហើយ​មិនទាន់មាន​ពន្លឺ​ទទួលបាន​យុត្តិធម៌​នៅឡើយ​ផង ។
​បើ​យោងតាម​ទង្វើ​និង​សកម្មភាព មិនគួរណា​ឈានដល់​លើក​អាវុធ មក​កេះកៃ​បានទេ ព្រោះ​បទល្មើស មិនមាន​អ្វី​ជា​ដុំកំភួន​នោះទេ ៕ ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​

spot_img
×