Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌដូនពេញ​ប្រើ​ធម៌​ក្តៅ​សម្រេច​ផ្អាក​យានដ្ឋាន​ជួសជុល កែច្នៃ​រថយន្ត​ចំនួន ​៦​កន្លែង ​គ្មាន​ច្បាប់​អនុញ្ញាត​

​ភ្នំពេញ ​៖ យាន​ដ្ខា​ន​ជួសជុល​និង​កែច្នៃ​រថយន្ត​អាណាធិបតេយ្យ ដោយសារ​គ្មាន​ន​ច្បាប់​អនុញ្ញាត​បើក​ចំនួន​៦​កន្លែង​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ ដូនពេញ​បានសម្រេច​ផ្អាក​បិទទ្វារ បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​យានដ្ឋាន​កែច្នៃ និង​ជួសជុល​រថយន្ត​កាលពី​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០២០ ចំនួន​៧​ទីតាំង ដោយ​រកឃើញ​៦​ទីតាំង គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​អាជ្ញាធរ​ខណ្ឌ បានធ្វើកា​ណែនាំ​ឲ្យ​ស្នើសុំ​ច្បាប់ អនុញ្ញាត​តាម​សេចក្ដីណែនាំ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ។​

​លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌដូនពេញ​មានបាន​សហការ​ជាមួយ លោកស្រី បុប្ផា ផានី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​តាម​ទីតាំង​យានដ្ឋាន​សរុប​ចំនួន ៤២​ទីតាំង​ទូទាំង​ខណ្ឌ ។​

​នៅ​ក្នុងនោះ​កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ មាន​យានដ្ឋាន​កែច្នៃ និង​ជួសជុល​រថយន្ត​ចំនួន​៧​ទីតាំង​ដោយ​រកឃើញ​ចំនួន​៦​ទីតាំង គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​ត្រូវបានធ្វើ​ការផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន និង​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម ស្នើសុំ​ច្បាប់​អនុញ្ញាត ឲ្យ​បាន​ត្រឹមត្រូវ និង ១​ទីតាំង មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដែល​ទើបតែ​ប្ដូរ​មកពី​ខណ្ឌទួលគោក តែ​មិន​បានធ្វើ​ការផ្អាក​អាជីវកម្ម​ឡើយ ដោយ​គ្រាន់តែ​ណែនាំ​ឲ្យ​ទៅ​ស្នើសុំ​ប្ដូរ​អាសយដ្ឋាន​ទីតាំង​យានដ្ឋាន​ឡើងវិញ​៕​ ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​

×