ភ្នំពេញ៖ បុរសជើងខ្លាំងម្នាក់ ដែលជាមន្ត្រីយោធាទាញកាំភ្លើងគំរាមបាញ់សម្លាប់ប្រពន្ធ និងប្រើកាំបិតចុងស្រួចចាក់ប្រពន្ធរបួសដៃ បង្កការភ្ញាក់ផ្អើល នាព្រឹកថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវប៉េតុង ក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
បច្ចុប្បន្ន បុរសរូបនោះ ត្រូវបានកងកម្លាំងសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដោយមិនទាន់ដឹងថា សមត្ថកិច្ចនឹងបន្តចំណាត់ការយ៉ាងណាឡើយ ៕ដោយ៖មីដា