Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី​ពីថ្ងៃ​ទី​១ ដល់ទី​១៥​កញ្ញា ថ្លៃ​៣.០៥០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ២.៧៥០ រៀល​ក្នុង​មួយ​លីត្រ​

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បានប្រកាស​ពី​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី ដែល​ត្រូវអនុវត្ត ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ នឹង​ចុះមក ៣.០៥០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ២.៧៥០ រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត ។​

​ក្រសួង​ដដែល បាន​បន្តថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សា​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពីថ្ងៃ​ទី​១ ដល់ ១៥ ខែកញ្ញា ឆ្នាំ​២០២០ នឹងត្រូវ​លក់ ៣.២៣៧​រៀល ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ២.៩៣២​រៀល ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។​

​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់​វាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សែន​ដុល្លារ ក្នុង​មួយ​លីត្រ ។ ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត ចាប់ពី​ថ្ងៃទី​១ ដល់ ១៥ ខែកញ្ញា ឆ្នាំ​២០២០ នឹង​ចុះមក ៣.០៥០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ២.៧៥០ រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត ។​

​សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​មិនមែនជា​អ្នកកំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួង​គ្រាន់តែ​ស្រង់ តម្លៃ​ឡើង​-​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារយោង​ខាងលើ​តែប៉ុណ្ណោះ​៕​ដោយ​៖​កូ​ឡាប​

 

×