Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកដឹង​ទេ​ថា ក្នុង​ទីបញ្ជាការ IS មាន​អ្វីខ្លះ​?

spot_img

ថ្មីៗ​នេះ​បន្ទប់​បញ្ជាការ​មួយ​របស់​ពួក IS ត្រូវបាន​បង្ហាញ​ចេញ​ក្រោយ​ការប្រយុទ្ធ និង​ត្រួតត្រា​បាន​សមរភូមិ​ពី​សំណាក់​កងទ័ព​ស៊េរី​។​​បណ្តា​បរិក្ខារ​ដើម្បី​ចាប់​អាវុធ​ជាប់​ជាមួយ ស្ថិតនៅ​រាយប៉ាយ​គ្រប់​ទីកន្លែង​។

​ទិដ្ឋភាព​ខ្ទេចខ្ទាំ​គួរ​ឲ្យ​ខ្លាច​នៅ​មូលដ្ឋាន​យោធា​ដែល​មុន​នោះ​មាន​ពួក IS ឆ្វេ​ច​ឆ្វាច​។​

​កាំភ្លើង​បាញ់​យន្តហោះ​និង​កេះ​គ្រាប់​ព្រមទាំង​អាវុធ​ដទៃ​ត្រូវបាន​តម្រៀប​នៅតាម​របង ។​

នេះ​ជា​រូបភាព​នៃ​ទីបញ្ជាការ​ក្រោម​ដី​របស់​ពួក IS បន្ទាប់ពី​កងទ័ព​ស៊ី​រី​វាយយក​បាន​។​

ច្រកចូល​ក្នុង​ល្អាង​ក្រោម​ដី​ត្រូវបាន​ពួក​ឧទ្ទាម IS រៀបចំ​តូចៗ​ដើម្បី​ពួកគេ​ធ្វើការ​វាយបក​ដល់​ប​ច្ឆា​មិត្ត​យ៉ាង​ងាយស្រួល ។​

ក្នុង​បន្ទប់ក្រោមដី​ត្រូវបាន​ចែកជា​កន្លែង​តូចៗ​សម្រាប់​បែងចែក​ឲ្យ​សមាជិក​របស់​ពួក IS តាម​ឋានៈ​។​

​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ពួក IS នៅបាន​ជីក​រូង​ក្រោម​ដី​ជ្រៅៗ​ដើម្បី​បញ្ចៀស​ពី​ការវាយប្រហារ​ពី​ដែនអាកាស​របស់​ប​ច្ឆា​មិត្ត​។ ក្នុង​រូបភាព​នេះ​គឺ​សម្លៀកបំពាក់​ដែល​ពួកវា​គ្រវាត់ចោល​មុនពេល​ចាកចេញ​ពី​មូលដ្ឋាន​

ពាក្យស្លោក​បំផុស​សង្គ្រាម​សាសនា​ជា​ភាសា​អារ៉ាប់​ត្រូវបាន​សរសេរ​ក្នុង​ជញ្ជាំង​បន្ទប់ ។ បន្ទប់​នីមួយ​មាន​ច្រក​រំដោះខ្លួន​យ៉ាងច្រើន​។

​នៅ​ពីលើ​បន្ទប់ក្រោមដី​របស់​ពួក IS គេ​ឃើញ​មាន​រថពាសដែក​ជាច្រើន​នៅ​រាយប៉ាយ​ខាងលើ ។​

spot_img
×