ភ្នំពេញ៖ នៅព្រឹកថៃ្ងទី៣ ខែកញ្ញា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតនៅផ្ទះលេខ១៩៥ ក្នុងបុរីពិភពថ្មី តាមបណ្តោយផ្លូវលេខ១៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឈ្មោះ អ៊ី សុវត្ថា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ លក់ចាប់ហួយ ចំពោះហេតុការណ៍នេះមូលហេតុគឺឆ្លងចរន្តអគ្គិសនី។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា អគ្គិភ័យនេះធ្វើឲ្យខូចខាតសម្ភារដូចជា ឆេះបន្ទប់ជាន់ឡៅតឿ ទំហំ ៣ម៉ែត្រ គុណ ៤ម៉ែត្រ អស់ចំនួន១បន្ទប់ រួមទាំងឆេះសម្ភារប្រើប្រាស់ ក្នុងបន្ទប់អស់ទាំងស្រុង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
ក្នុងករណីនេះ សមត្ថកិច្ចប្រើប្រាស់ រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៤ម៉ែត្រគូប ៕ដោយ៖មីដា